ភាពខ្ជិលច្រអូស បណ្តាលមកពីខួរក្បាល?

តើអ្នកដឹងទេថា ដំណើរការនៃខួរក្បាលរបស់យើងអាចពន្យល់ពីមូលហេតុដែលបណ្តាលឲ្យមនុស្សមួយចំនួនមានសភាពខ្ជិល មិនអើពើនឹងអ្វីទាំងអស់។ ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ភាពខ្ជិលរបស់មនុស្សម្នាក់ៗ ក៏អាចពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តក្នុងការធ្វើអ្វីមួយផងដែរ។ នេះបើយោងតាមគេហទំព័រព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃអង្គារ ទី ១៧ ខែវិច្ឆកា ឆ្នាំ ២០១៥។

បច្ចេកវិទ្យាស្កេនអនុភាពខួរក្បាល ( MRI) បានធ្វើការពិនិត្យសុខភាពខួរក្បាលរបស់អ្នកស្ម័គ្រចិត្តចំនួន ៤០នាក់ ខណៈពេលដែរ ពួកគេបានសំរេចចិត្តដាក់ចិត្តក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់នៃការប្រកួតមួយ។ ជាមួយគ្នានេះដែរ ការពិនិត្យសុខភាពខួរក្បាលបានបង្ហាញថា ភាពខ្ជិលរបស់មនុស្សម្នាក់ៗមានទំនាក់ទំនងរវាង ចលនាខួរក្បាល និងការលើកចិត្តេរបស់ពួកគេ។

ក្រុមអ្នកពិនិត្យបានបង្ហាញឲ្យឃើញទៀតថា ប្រសិនបើមនុស្សម្នាក់គ្មានកំលាំងចិត្ត និងថាមពលក្នុងការធ្វើអ្វីមួយ ខួរក្បាលរបស់គេនឹងមានសកម្មភាពយឺតទៅតាមនោះដែរ ដែលនាំឲ្យពួកគេខ្ជិល គ្មានការអើពើរ នឹងធ្វើអ្វីមួយ។ ដោយឡែក ប្រសិនបើពួកគេមានការជំរុញទឹកចិត្ត នោះខួរក្បាលរបស់ពួកគេក៏មានកម្លាំងចិត្ត ដើម្បីជួយជំរុញឲ្យមនុស្សម្នាក់សំរេចបាននូវកិច្ចការមួយដ៏ជោគជ័យផងដែរ។

ភាពខ្ជិលច្រអូស បណ្តាលមកពីខួរក្បាល?

ភាពខ្ជិលច្រអូស បណ្តាលមកពីខួរក្បាល?

ភាពខ្ជិលច្រអូស បណ្តាលមកពីខួរក្បាល?