ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន

ស្រះពណ៌ខៀវមានទីតាំងនៅមាត់ច្រាំងខាងឆ្វេងនៃទន្លេ Bieigawa ប្រទេសជប៉ុន ដែលស្ថិតនៅរយៈចំងាយ ២.៥គីឡូម៉ែត្រពីជើងភ្នំភ្លើងMt. Tokachi។

មូលហេតុដែលស្រះនេះត្រូវបានគេដាក់ឈ្មោះថា បឹងខៀវ ដោយសារតែទឹករបស់វាមានពណ៌ខៀវថ្លា ដែលមានលក្ខណៈខុសប្លែកពីធម្មជាតិនានា។ ម្យ៉ាងវិញទៀត ស្រះដ៏ចម្លែកនេះត្រូវបានរំលេច ដោយដើមឈើជា ច្រើនដែលបានផុសចេញនៅលើផ្ទៃទឹក រួមផ្សំជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធ ដែលធ្វើឲ្យទេសភាពនៅទីនោះ មើលទៅកាន់តែអស្ចារ្យថែមមួយកម្រិតទៀត។

គួរបញ្ជាក់ដែរថា ស្រះខៀវ គឺជាស្រះសិប្បនិម្មិតមួយដែលត្រូវបានគេបង្កើតឡើងនៅពេលដែលមានការសាងសង់ ទំនប់ទឹកមួយដើម្បីការពារតំបន់នោះ ពីការហូរភក់ដែលវាប្រហែល ជាត្រូវបានកើតឡើងដោយសារភ្នំភ្លើង Mt. Tokachiនៅក្បែរនោះ។ លុះក្រោយមកការទប់ទឹកដោយទំនប់ទឹកដ៏ធំមួយ នៅក្នុងតំបន់វាលទំនាបមួយកន្លែង ដែលត្រូវបានគ្របដណ្តប់ទៅដោយដើមឈើជាច្រើនប្រភេទ ក៏បង្កើតបានជាស្រះខៀវ។

ដោយឡែក ទឹកពណ៌ខៀវនៃស្រះមិនត្រូវបានគេដឹងអំពីមូល ហេតុរបស់វាឲ្យបានជាក់លាក់ឡើយ ក៏ប៉ុន្តែវាត្រូវបានកំណត់ថា នៅក្នុងទឹកស្រះនោះមានវត្តមាននៃឧស្ម័ន អាលុយមីញ៉ូមអ៊ីដ្រុកស៊ីត ដែលមានស្រមោលឆ្លុះជាមួយនឹងរលកពន្លឺខ្លីៗពណ៌ខៀវរួមផ្សំជាមួយនឹងបរិយាកាសរបស់ភពផែនដី។ ជាមួយគ្នានេះដែរ ពណ៌ទឹកនៃស្រះអាចមានការប្រែប្រួល ដោយពឹងផ្អែកទៅលើពេលវេលាក្នុងមួយថ្ងៃ។

ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន

ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន

ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន

ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន

ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន

ស្រះពណ៌ខៀវ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន