Messi ​ស៊ុត​​គ្រាប់​ទី​៥០០ ​យប់​មិញ


Messi ​ស៊ុត​​គ្រាប់​ទី​៥០០ ​យប់​មិញ

តារា​ឆ្នើម​ Lionel Messi ​​​រក​​គ្រាប់​បញ្ចូល​ទី​​បាន​​៥០០​គ្រាប់ក្នុង​អាជីព​របស់​ខ្លួន ​ក្នុង​ការ​ប្រកួត​ដែល​ Barcelona បំបាក់​ Valencia ៧-០ យប់​មិញ បន្ទាប់​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ធ្វើ​បាន​ហ៊ែតទ្រីក។

 

Messi ​ស៊ុត​​គ្រាប់​ទី​៥០០ ​យប់​មិញ

Messi ​ស៊ុត​​គ្រាប់​ទី​៥០០ ​យប់​មិញ

 

 

នេះ​ជា​ហ៊ែតទ្រីក​​លើក​ទី​​​៤​ហើយ​ ដែល​ Messi ធ្វើ​បាន​​​ពេល​ប៉ះ​ក្រុម​ Valencia ​និង​ជា​ចំនួន​​មួយ ដែល​ម្ចាស់​​ពាន​ FIFA Ballon D’Or 2015​ រូប​នេះ​ ​ធ្វើ​បាន​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់។

 

Messi ​ស៊ុត​​គ្រាប់​ទី​៥០០ ​យប់​មិញ

Messi ​ស៊ុត​​គ្រាប់​ទី​៥០០ ​យប់​មិញ

 

​៣​គ្រាប់​របស់​ Messi ដែល​កើត​ឡើង​នៅ​នាទី (២៩, ៥៩, ៧៤) ​យប់​មិញ​នេះ គឺជា​គ្រាប់​បាល់​ទី​​៤៣៦​នៅ​ក្រុម​ Barcelona ​ខណៈ​ដែល​កីឡាករ​វ័យ​​២៨​ឆ្នាំ​រូប​នេះ ស៊ុត​បាន​​៦៤​គ្រាប់​ទៀត​នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ទាំង​នៅ​ឈុត​ធំ និង​ឈុត​យុវជន។ ដូច្នេះ​សរុប​ទាំង​អស់​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ រក​បាន​៥០០​គ្រាប់​ហើយ ក្នុង​អាជីព​របស់​គេ៕

 

-ចុចអាន៖ Suarez ៤​គ្រាប់, Messi ហ៊ែតទ្រីក ​​ជួយ​ Barca លត់​ Valencia ​​ទក់​សាច់​ ៧-០

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ cbssports | washingtonpost