​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត

​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត

​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត

 

ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជាស៊ីម​តាកែវ ​បាន​កក់​កៅអី​មួយ​រួច​ជា​ស្រេច ក្នុង​ការ​ឈាន​ទៅ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ថ្នាក់​ខេត្ត បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់​បោះ​នារី​មក​ពី​វិទ្យាល័យ​ហ៊ុនសែន ឈើ​ទាល ដោយ​លទ្ធផល ​១៨​ទល់​នឹង​៤ ​កាល​ពី​ព្រឹក​មិញ​នេះ។

 

​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត

 

តាម​ការ​អោយ​ដឹង​ពី​អ្នក​គ្រូ ត្រេន ចណ្ណា ​គ្រូ​បង្វឹក​ផ្នែក​កីឡា​បាល់​បោះ​នារី​នៅ​វិទ្យាល័យ​ជាស៊ីម​តាកែវ​បាន​ប្រាប់​ Sabay ​ថា​ ឆ្នាំ​នេះ​ក្រុម​បាល់​បោះ​នារី​មាន​តែ​ពីរ​ក្រុម​ទេ​នៅ​ស្រុក​ដូនកែវ ដើម្បី​ប្រកួត​ប្រជែង​គ្នា​ទៅ​លេង​ពាន​រង្វាន់​ថ្នាក់​ខេត្ត។​ ក្រុម​ទាំង​ពីរ​នោះ​គឺ​ ក្រុម​កីឡា​ការិនី​បាល់​បោះ​វិទ្យាល័យ​ហ៊ុន​សែន​ឈើ​ទាល​ និង​ក្រុម​កីឡា​ការិនី​បាល់​បោះ​វិទ្យាល័យ​ជាស៊ីម​តាកែវ។ គ្រូ​បង្វឹក​ រូប​នេះ​បាន​បន្ថែម​ថា​ ការ​ប្រកួត​នេះ​មាន​សារ:សំខាន់​ណាស់ ​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​ ក្រុម​ណា​ឈ្នះ​នឹង​មាន​សិទ្ធ​ឡើង​ទៅ​ប្រកួត​ជាមួយ​ក្រុម​មក​ពី​កម្រង​ផ្សេង​ទៀត​ក្នុង​ក្របខណ្ឌ​ដណ្ដើម​ជើង​ឯក​ទូទាំង​ខេត្ត​ នៅ​ខែ​មេសា​ខាង​មុខ​នេះ​។

 

​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត​ក្រុម​បាល់​បោះ​នារី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ ​មាន​ឱកាស​ទៅ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត

 

ចំណែក​ឯ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កាល​ពី​ព្រឹកមិញ​នេះ គឺ​ក្រុម​វិទ្យាល័យ​ជាស៊ីម​តាកែវ ​បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ឈើ​ទាល​ដោយ​លទ្ធ​ផល​ពិន្ទុ​១៨ ​ទល់​និង​៤ ​កាល​ពី​ព្រឹកមិញ​នេះ​ដោយ​ប្រើ​រយៈ​ពេល​ប្រកួត​៤០​នាទី។​ ដូច្នោះ​ក្រុម​កីឡា​ការិនី​មក​ពី​វិទ្យាល័យ​ជាស៊ីម​តាកែវ​មាន​សិទ្ធ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ជើង​ឯក​ទូទាំង​ខេត្ត​ជា​បន្ត​ទៀត​៕

 

អត្ថបទនិង​រូបថត:​ ជិនវេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!