រុស្ស៊ីប្រគល់ឧបករណ៍ ហ្វឹកហាត់កីឡាកាយសម្ព័ន្ធ កម្ពុជានៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ លោក ណយ ផាណា ជាអគ្គលេខាធិកានៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា នៅរសៀលថ្ងៃនេះសហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ីនឹងប្រគល់ឧបករណ៍កម្រាលមួយខែ្ស និង មីនីត្រមប៉ូលីន (ឧបករណ៍លោត)មួយសម្រាប់ជាផ្លូវការដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានៅទីស្នាក់ការសហព័ន្ធតែម្តង។

ក្នុងឳកាសពិធីប្រគល់ខាងលើនេះដោយមានការអញ្ជើញចូលរួមពីលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងលោកអគ្គរាជទូតប្រទេសរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងសហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី។   

លោកបានបន្តថា សហព័ន្ធលោកបានទទួលការឧបត្ថម្ភសម្ភារៈហ្វឹកហាត់មួយសម្រាប់នេះ ដែលជាឧបករណ៍មួយជាជំនួយការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាឲ្យ កាន់តែល្អប្រសើរជាងមុនទៅទៀត។ នាពេលបច្ចុប្បន្ននេះ យើងបានសម្ភារៈកាន់តែល្អប្រសើរ និងទំនើបសម្រាប់ហ្វឹកហាត់ ដូចប្រទេសនានា ដែលមានឥទ្ធិពលខាងកីឡា កាយសម្ព័ន្ធនៅលើ ពិភពលោកហើយ ហើយក្លឹបទាំងអស់ ខិតខំជួយពង្រឹង វិស័យកីឡាកាយសម្ព័ន្ធទាំងអស់ សម្រាប់កម្ពុជា ដែលកំពុងត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត ស៊ីហ្គេម ២០២៣ នាពេលខាងមុខនេះ។

លោកបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធ រុស្សី បានផ្តល់សម្ភារៈដល់ សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ២ម៉ឺនអាមេរិក ចំពោះសម្ភារៈទាំងនោះ រួមមាន៖ កម្រាលមួយខែ្ស និង មីនីត្រមប៉ូលីន (ឧបករណ៍លោត) មួយសម្រាប់។ លោកបានបន្ថែមទៀតថា កាលពីកន្លងមកសហព័ន្ធ កីឡាកាយសម្ព័ន្ធ កម្ពុជា ក៏ទទួលបានការ ឧបត្ថម្ភសហព័ន្ធកីឡាកាយ សម្ព័ន្ធអន្តរជាតិ នៅ ឧបរកណ៍កម្រាល សេះលោតមួយ សម្រាប់ក្នុងតម្លៃទឹកប្រាក់ជាង ១០ម៉ឺន ដុល្លារអាមេរិក ឯណោះ៕