អ្នកជំនាញទេសចរណ៍ ជួបជុំពិគ្រោះ យោបល់ថ្នាក់ជាតិលើ ស្តង់ដាអាស៊ាន (ASEAN Secretariat)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍បានជួបជុំ ពិគ្រោះយោបល់ថ្នាក់ ជាតិ លើ“ឯកសារបណ្តុះបណ្តាលស្តង់ដាអាស៊ាន នៃមុខជំនាញចំនួន៩ ស្ថិតក្នុងសេវាកម្មធ្វើដំណើរ” ដោយមានការចូលរួម ពីក្រុមជំនាញនៃលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍នៅ ថ្ងៃទី៣កុម្ភៈនាសណ្ឋាគារ Intercontinentalថា “ឯកសារបណ្ដុះបណ្ដាលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងការអភិវឌ្ឍជំនាញ ទេសចរណ៍អាស៊ាន ទាំង៣២មុខជំនាញ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ”។

លោកបន្តថា សម្រាប់ក្រសួងទេសចរណ៍កម្ពុជាបានដាក់ឲ្យអនុវត្តរួចហើយ នូវស្ដង់ដាកម្មវិធីសិក្សាអាស៊ានលើ មុខជំនាញនៃសេវាកម្មសណ្ឋាគារ (ផ្នែកការិយាល័យជួរមុខ ផ្នែករៀបចំបន្ទប់ ផ្នែកសេវាកម្មអាហារ និងភេសជ្ជៈ និងផ្នែកផលិតកម្មអាហារ) តាមសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ និងសណ្ឋាគារមួយចំនួន ក្នុងទម្រង់ជាការបណ្ដុះបណ្ដាលខាងក្នុង ដោយបច្ចុប្បន្នមានយុវជនចំនួនប្រមាណ៥០០នាក់ បានបញ្ចប់ការសិក្សាកម្មវិធីសិក្សាអាស៊ាននេះ។

លោកបានបន្តថា អ្នកជំនាញកម្ពុជាទាំងនេះនឹងត្រូវចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS) នៃលេខាធិការដ្ឋានអាស៊ាន សម្រាប់ចូលរួមបម្លាស់ទីការងារ ស្របតាមច្បាប់ការងារ បស់ប្រទេសសមាជិកអាស៊ាននីមួយៗ និងស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ អាស៊ាន(ASEAN MRA-TP) ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៥កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤.៨លាននាក់ ក្នុងកំណើន៦.១ភាគរយ និងបង្កើតការងារផ្ទាល់ប្រមាណ៦២ម៉ឺននាក់ និងប្រយោលប្រមាណ១លាននាក់។ នៅឆ្នាំ២០២០កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី ៧.៥ ទៅ៨លាននាក់ នឹងបង្កើតការងារផ្ទាល់ប្រមាណ១លាននាក់៕

អ្នកជំនាញទេសចរណ៍ ជួបជុំពិគ្រោះ យោបល់ថ្នាក់ជាតិលើ ស្តង់ដាអាស៊ាន (ASEAN Secretariat)

អ្នកជំនាញទេសចរណ៍ ជួបជុំពិគ្រោះ យោបល់ថ្នាក់ជាតិលើ ស្តង់ដាអាស៊ាន (ASEAN Secretariat)

អ្នកជំនាញទេសចរណ៍ ជួបជុំពិគ្រោះ យោបល់ថ្នាក់ជាតិលើ ស្តង់ដាអាស៊ាន (ASEAN Secretariat)