ជប៉ុន-ចិន នឹងប្រគល់ រថយន្តក្រុង ជិត៣០០គ្រឿង ដល់សាលា រាជធានីភ្នំពេញ

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលជប៉ុននិងចិន នឹងប្រគល់នូវរថយន្តក្រុងសាធារណៈឲ្យសាលារាជធានីភ្នំពេញចំនួន២៨០គ្រឿង។

បើតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ សាលារាជធានី នឹងទទួលបានរថយន្ដក្រុងសាធារណៈចំនួន ១៨០គ្រឿងពីរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលចិនចំនួន ១០០គ្រឿង ដើម្បីបង្កើតខ្សែរត់រហូតដល់ ១០ខ្សែ  ខណៈបច្ចុប្បន្នរដ្ឋាករស្វយ័តរថយន្ដក្រុងសាធារណៈមានចំនួន ៥៥គ្រឿងកំពុងដំណើរការ ។

បច្ចុប្បន្នសាលារាជធានីភ្នំពេញ កំពុងសិក្សាជាមួយក្រុមហ៊ុន Wing ដើម្បីប្ដូរពីការប្រើប្រាស់ដោយ ថវិកាផ្ទាល់មក ប្រើ ប្រាស់ជាកាតប្រចាំខែ ឬប្រចាំឆ្នាំ ដើម្បីបង្កភាពងាយស្រួល និងលុបបំបាត់ភាពមិនប្រក្រតីផ្សេងៗ ។

នៅក្នុងពិធីបិទសន្និបាតមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញឆ្នាំ២០១៦ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ នៅមន្ទីរអប់រំ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ប្រជាពលរដ្ឋ ជាពិសេសសិស្ស-និស្សិត ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងផ្លាស់ប្ដូរឥរិយាបថ ពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ប្ដូរមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់សាលារាជធានី ដោយហេតុតែយល់ឃើញ ពីគុណវិបត្តិនៃ គ្រោះថ្នាក់ចរាចណ៍ ការកកស្ទះចរាចរណ៍ ការចំណាយច្រើនទៅលើថ្លៃធ្វើដំណើរ។ ពិសេសស្របពេល ដែលប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងការបង់ថ្លៃចំពោះសិស្ស-និស្សិត ព្រះសង្ឃ ចាស់ជរា កូនក្មេង ជនពិការ ដែលជាកត្តាជំរុញឲ្យសេវាមួយមានការគាំទ្រច្រើន ៕

ជប៉ុន-ចិន នឹងប្រគល់ រថយន្តក្រុង ជិត៣០០គ្រឿង ដល់សាលា រាជធានីភ្នំពេញ

ជប៉ុន-ចិន នឹងប្រគល់ រថយន្តក្រុង ជិត៣០០គ្រឿង ដល់សាលា រាជធានីភ្នំពេញ