កំលាំងល្បាតពិនិត្យ អាវុធជាតិផ្ទុះ នៅស្វាយរៀង ឆែកឆេរឃើញអាវុធ១ដើម ធុនអាកាស្វាយបត់ មាន២៩គ្រាប់

ភ្នំពេញ ៖ កិច្ចប្រតិបត្តិការ របស់កំលាំងល្បាត បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១១:០០យប់ នៅភូមិវាលល្បងលើ  ឃុំអង្គ ស្រុកពាមជរ បានឆែកឆេរ ឃើញអាវុធ១ដើមធុន អាការកាត់ស្វាយបត់ មានគ្រាប់២៩គ្រាប់ មានបង់មួយ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា កាំភ្លើងនេះ ត្រូវបានជនសង្ស័យ ឈ្មោះសំ ធី ភេទប្រុសអាយុ៤៦ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅ ឃុំព្រែកសំរោង ស្រុកស្អាង ខេត្តកណ្តាល ដាក់នៅជាប់ម៉ូតូC១០០កូរ៉េ គ្មានស្លាកលេខ។

បើតាមការសាកសួរជា បឋម ជានសង្ស័យបានឆ្លើយថា ខ្លួនមកតាមប្រពន្ធឈ្មោះ ហាស់ សារ៉េន អាយុ៣៥ឆ្នាំ រស់នៅភូមិវាលល្បងលើ ឃុំអង្គ ដែលបានរត់ចោលខ្លួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

កំលាំងល្បាតពិនិត្យ អាវុធជាតិផ្ទុះ នៅស្វាយរៀង ឆែកឆេរឃើញអាវុធ១ដើម ធុនអាកាស្វាយបត់ មាន២៩គ្រាប់