ព្រឹទ្ធសភា នឹងពិនិត្យ សេចក្តីព្រាងច្បាប់ គណនេយ្យ និងសវនកម្មនៅថ្ងៃទី ៥ កុម្ភៈ

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានប្រកាសថានឹងពិនិត្យ យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និងសវនកម្ម នៅព្រឹកថ្ងៃទី សុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨:០០ព្រឹក ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា "បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា

បានកំណត់យកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨:០០ព្រឹក បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣។ របៀបវារៈមានតែមួយ គឺ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និងសវនកម្ម។

ព្រមជាមួយនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានពិនិត្យនិងយល់ព្រមលើរបាយការណ៍ អនុវត្តចំណូល-ចំណាយថវិកាជាតិ របស់ព្រឹទ្ធសភាឆ្នាំ២០១៥ និងគម្រោងប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ២០១៦ របស់ព្រឹទ្ធសភា។ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវបន្តនីតិវិធី និងបែបបទ "។

ព្រឹទ្ធសភា នឹងពិនិត្យ សេចក្តីព្រាងច្បាប់ គណនេយ្យ និងសវនកម្មនៅថ្ងៃទី ៥ កុម្ភៈ