បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ពន្ធ័ករណីលក់ និងជក់គ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ០៤ ខែកុម្ភះ ឆ្នាំ២០១៦ ពាក់ពន្ធ័ករណីលក់និងជក់គ្រឿងញៀន។

ជនសង្ស័យទាំង២នាក់រួមមាន២  ទី១ឈ្មោះជា នុន អាយុ ៣០ ឆ្នាំភេទប្រុស ជនជាតិខ្មែរស្នាក់នៅមិនប្រាកដ មុខរបរកម្មករ ២_ឈ្មោះជា ចាន់រស់ អាយុ16 ឆ្នាំភេទប្រុសជនជាតិខ្មែ ស្នាក់នៅមិនប្រាកដ  មុខរបរកម្មករ ដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៧គ្រាប់។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញ ខណះដែលពួកគេបានធ្វើសកម្មភាព ជក់យ៉ាងអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ និងបង្កឲ្យភូមិឃុំគ្មានសុវត្ថិភាព ។ ក្រោយសួរនាំជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ពន្ធ័ករណីលក់ និងជក់គ្រឿងញៀន