ឈ្មួញ​បន្ត​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដោយ​គ្មាន​ញញើត​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​ខិលខូច​មួយចំនួន​នៅតែ​បន្ត​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ដែល​នៅ​សេសសល់​ទៅ​បង់ពន្ធ​ទាំងអស់​។ សមត្ថកិច្ច​គយ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​បំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​បន្ត​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​យ៉ាង​គឃ្លើន​។ រថយន្ត​ចង្កូត​ស្ដាំ​ដែល​ឈ្មួញ​នាំចូល​បំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន មានដូចជា​ប្រភេទ នីសា​ន់ ណា​វ៉ា​រ៉ា ឌុ​ច​មិច និង​តូយ៉ូតា ជាដើម​។

​ករណី​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​ដឹងថា អាច​ត្រូវរ៉ូវ​ជាមួយ​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ និង​គយ​ចល័ត​ក្នុង​ខេត្ត​នេះ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវគេ​ដឹងថា​មានឈ្មោះ ណាក់ ឈ្មោះ ម៉ិច ឈ្មោះ ពឺត និង​ឈ្មោះ ប៉ក់ ហើយ​ពួកគេ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​យ៉ាង​អនាធិបតេយ្យ​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង ខេត្តព្រះវិហារ និង​ខេត្ត​ប៉ៃលិន ក៏បាន​រាយការណ៍​ពី​រឿង​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ដទៃទៀត​ក្នុងការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ផងដែរ​។ រថយន្ត​ប្រភេទ​ដូច​រៀបរាប់​ខាងលើ​ចាប់ពី​ស៊េរី​ឆ្នាំ​២០១០​ចុះក្រោម​រហូតដល់​ស៊េរី​ឆ្នាំ​២០១៣ ត្រូវគេ​នាំចូល​យកមក​បង់ពន្ធ​សម្រាប់​លក់​និង​សម្រាប់​ប្រើប្រាស់​ក្នុងខណៈដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តទៅទៀត​ឡើយ​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ដែលមាន​លោក ឆែ សុធា ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ ក៏ដូចជា​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​រយៈពេល​ប្រមាណ​ជាង​កន្លះ​ខែ​កន្លងទៅនេះ​៕

WAT-23017លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
rong-car-500x375 - Copy rong-car-500x375