រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី


រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​​នេះ ប្រិយមិត្ត​កូន​កាត់​ចិន​គួរ​តែ​ធ្វើ​រឿង​ហេង​ៗ​ទាំង​នេះ​ ដែល​នាំ​ឱ្យ​មាន​មង្គល​ដល់​ខ្លួន។

 

១.ថ្វាយ​ព្រះ​សុំ​សេចក្ដី​សុខ

​​​​​​​​​​

ធ្វើ​បែប​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ ការ​មាន​ជំនឿ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ។ សម្រាប់​ប្រជាជន​ខ្មែរ​ កាត់​ចិន​ខ្លះ​​ គេ​និយម​ទៅ​វត្ត​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី។

 

រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

 

២.​ជូន​អាំង​ប៉ាវ

 

សម្រាប់​ការ​ជូន​អាំង​ប៉ាវ​នេះ កូន​ៗ​ដែល​នៅ​លីវ​ត្រូវ​ទទួល​បាន​អាំង​ប៉ាវ​ពី​​មនុស្ស​ចាស់​។ ចំណែក​ឯ​កូន​ៗ​ដែល​មាន​ការងារ​ធ្វើ​ហើយ ក៏​អាច​​ជូន​អាំង​ប៉ាវ​ទៅ​មនុស្ស​ចាស់​វិញ​ដែរ ដែល​បញ្ជាក់​ពី​ការ​ដឹង​គុណ​ឪពុក​ម្ដាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា។

 

រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

 

៣.និយាយ​ពាក្យ​មង្គល​

 

ត្រូវ​និយាយ​ថា​ រីករាយ​ឆ្នាំ​ថ្មី ឬ ក៏​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​រឿង​ល្អៗ​នឹង​កើត​ឡើង​ដូច​ការ​ជូនពរ​ដែរ។

 

រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

 

៤.តុប​តែង​ខ្លួន​ឱ្យ​ស្អាត

 

 

ទាំង​ចាស់​ទាំង​ក្មេង ត្រូវ​តុប​តែង​ខ្លួន​ឱ្យ​បាន​ស្អាត​បាត ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។

 

 

រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

 

៥.ស្លៀក​ឈុត​ក្រហម

 

ជន​ជាតិ​ចិន​ ជឿ​ថា​ពណ៌​ក្រហម​ជា​ពណ៌​មង្គល​ ហើយ​គេ​​តែង​តែ​ស្លៀក​សំលៀកបំពាក់​ពណ៌​នេះ​ក្នុង​ថ្ងៃ​ពិសេសៗ​ដូច​ជា ពិធី​អាពាហ៍ពិពាហ៍​និង​ ចូល​ឆ្នាំ​ជា​ដើម។ សូម្បី​តែ​ឈុត​ក្នុង​ ក៏​គួរ​តែ​ស្លៀក​ពណ៌​ក្រហម​ដែរ។

 

រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

 

៦.អញ្ជើញ​ម៉ុង​សាយ​ចូល​ផ្ទះ

 

ម៉ុង​សាយ​តំណាង​ឱ្យ​ហេង​ៗ​ កាល​ណា​ម៉ុង​សាយ​ចូល​ផ្ទះ​នោះ លាភ​សំណាង​ក៏​ចូល​ផ្ទះ​ដែរ៕

 

 

រឿង​ហេង​ៗ​ ៦ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

 

អត្ថបទ៖ ណេង ណេង
ប្រភព៖ លោក​តា កុក ឡុង និង តម្រា​ហុងស៊ុយ​ ស៊ឹង ណាំ​ហុង