សញ្ញាបង្ហាញថា អ្នកនឹងគាំងបេះដូងគេចមិនរួច

មនុស្សជាច្រើនមិនបានដឹងថា មានរោគសញ្ញាផ្ទុយមួយចំនួនជាជំងឺបេះដូងឡើយ។ សូម្បីតែរោគសញ្ញានៃការគាំងបេះដូង ដែលលេចឡើងមុនរយៈពេលមួយខែក៏មិនដឹងដែរ។
បើយោងតាមភស្តុតាងដែលក្រុមគ្រូពេទ្យបានរកឃើញបញ្ជាក់ថា ការគាំងបេះដូងច្រើនបំផុតចាប់ផ្តើមមានរោគសញ្ញាដូចជា ការមិនស្រួលក្នុងទ្រូង ឬថប់ដង្ហើមជាដើម។ ដូច្នេះការសំខាន់អ្នកខ្លួនឯងត្រូវចេះសង្កេតមើលអាការតឹងណែនដើមទ្រូង ឬថប់អារម្មណ៍ពិបាកដកដង្ហើម។
 
សញ្ញាបង្ហាញថា អ្នកនឹងគាំងបេះដូងគេចមិនរួច
១. ពិបាកដកដង្ហើម
រោគសញ្ញាទៅទៅដំបូងបំផុតនៃជំងឺគាំងបេះដូងគឺ ពិបាកដកដង្ហើម។ ស្ត្រីដែលមានរោគសញ្ញា លំបាកក្នុងការដកដង្ហើម គឺស្ថិតនៅក្រោយគំនៀបដ៏ធំនៃការគាំងបេះដូង។ នេះដោយសារតែប្រព័ន្ធផ្លូវដង្ហើម និងសសៃឈាមបេះដូង ត្រូវពឹងពាក់លើគ្នាទៅវិញទៅមក។ ដូច្នេះនៅពេលដែលបេះដូងទទួលបានឈាមតិច ហើយសួតទទួលបានខ្យល់អុកស៊ីសែនតិចទៀត ធ្វើពិបាកដកដង្ហើមយ៉ាងខ្លាំង។
២. ខ្សោយសាច់ដុំ
រោគសញ្ញាមួយទៀត នៃការគាំងបេះដូងគឺ មានអារម្មណ៍ថាសាច់ដុមខ្សោយ ឬទន់ជ្រាយ។ លំហូរឈាមថយចុះបណ្តោលឲ្យរាងកាយទាំងមូលកង្វះអុកស៊ីសែន។ ចរាចរឈាមកាន់តែខ្សោយខ្លាំងឡើងៗ ដែលរាំងស្ទះដល់មុខងារសាច់ដុំ។
៣. ញើសត្រជាក់
រោគសញ្ញាដែលតម្រូវឲ្យអ្នកយកចិត្តទុកដាក់គឺ ញើសត្រជាក់។ ប្រសិនបើអ្នកមានអារម្មណ៍ថា វិលមុខ ឬស្រាប់តែបែកញើសហូរមកត្រជាក់ អាចបញ្ជាក់យ៉ាងច្បាស់ថាជាបញ្ហាបេះដូង។ ជាពិសេសនៅពេលដែលមនុស្សម្នាក់កំពុងតែឈរសុខៗស្រាប់តែងងឹតមុខត្រជាក់ក្បាលដួលភ្លាម។
៤. មិនស្រួលក្នុងទ្រូង ឬឈឺចាប់
រោគសញ្ញាទីបួន គឺតឹង ឬមិនស្រួលក្នុងទ្រូង។ នេះបណ្តាលមកពី សសៃឈាមបេះដូងត្បៀតតូចធ្វើឲ្យរាំងស្ទះដល់លំហូរឈាម ហើយលទ្ធផលគឺតឹងក្នុងតំបន់ទ្រូង។ ជាងនេះទៅទៀតក្នុងពេលតឹងណែនដើមទ្រូងនេះនាំឲ្យមានការឈឺចាប់ផងដែរ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាបង្ហាញថា អ្នកនឹងគាំងបេះដូងគេចមិនរួច