លឿន​មែន​ទែន! ជា​មួយ​នឹង Tweak មួយនេះ នឹង​ធ្វើ​អោយ iPhone របស់​អ្នក លឿន​ជាង​មុន

Tweak មួយ ដែលមាន មុខងារសម្រាប់ជួយ អោយ​ស្មាត​ហ្វូន iPhone របស់​អ្នក កាន់​តែ​ដើរ​លឿន​ជាង​មុន ប្រហែល​ជា​មាន ប្រិយ​មិត្ត មួយ​ចំនួន អាច​ទាយ​ដឹង បាត់​ទៅ​ហើយ ថា​វា​ឈ្មោះ​អី ព្រោះ​ថា វាជា Tweak ដែល​មាន ឈ្មោះល្បី រួចម្តងមកហើយ។

លឿន​មែន​ទែន! ជា​មួយ​នឹង Tweak មួយនេះ នឹង​ធ្វើ​អោយ iPhone របស់​អ្នក លឿន​ជាង​មុន

Tweak Speed Intensifier ជា Tweak មួយសម្រាប់ ធ្វើអោយដំណើរការ នៃការបើក ប្រើប្រាស់ មាន​ល្បឿន​លឿន​ជាង​មុន។ និយាយអោយ ងាយយល់ជាងនេះ គឺវាមានតួនាទី សម្រាប់កាត់ពន្លឿនល្បឿន Animation នៅពេលដែល បើកប្រើ កម្មវិធីម្តងៗ។ សម្រាប់វិធីតម្លើងវាវិញ គ្រាន់តែចូលទៅកាន់ Cydia រួចស្វែងរក ឈ្មោះរបស់វា និងធ្វើការ តម្លើងជាការស្រេច។ តែដើម្បីអោយ កាន់តែច្បាស់នោះ អាចតាម​ដាន ជាមួយនឹង ខេមបូបាន!

តម្រូវការ

  • iPhone ដំណើរការដោយ iOS 7,8,9 ដែលបាន Jailbreak និងមាន Cydia រួច
  • សូមលុប បើមានតម្លើង Tweak Springtomize, FakeClockUp..

របៀបតម្លើង

  • ចូលទៅកាន់ Cydia > Search > វាយពាក្យ “Speed Intensifier” > ធ្វើការតម្លើង (ពេល​តម្លើង​ចប់ ចុចពាក្យ Restart Springboard)
  • បន្ទាប់ពីបានតម្លើង Tweak នេះរួចហើយ សូម​ចូល​ទៅ​កាន់ Setting > Speed intensifier > រួច​ហើយ​ជ្រើស​រើស​យក​កម្រិត​ល្បឿន x2 រឺ x3 រឺ x5 ទៅ​តាម​ល្បឿន​ដែល​អ្នក​ចង់​បាន។ ឥលូវ​សាក​បិទ​​បើក​កម្មវិធី​នានា នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​វា​មាន​ល្បឿន​លឿន​ខុស​ពី​ធម្មតា​ជាក់​ជា​មិន​ ខាន។

ដើម្បីអោយកាន់តែច្បាស់ អំពីរបៀបប្រើប្រាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ប្រសិនបើ អ្នកចង់អោយ iPhone របស់អ្នក មានល្បឿនលឿនជាងមុននោះ អាចសាកល្បង ជាមួយនឹង Tweak មួយនេះបាន។ ហើយកុំព្រួយបារម្ភ លើបញ្ហាថ្ម ឬសុវត្ថិភាពអី វាមិនធ្វើអោយ ទូរស័ព្ទរបស់អ្នក ស៊ីថ្ម ឬបាត់បង់ សុវត្ថិភាពឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

លឿន​មែន​ទែន! ជា​មួយ​នឹង Tweak មួយនេះ នឹង​ធ្វើ​អោយ iPhone របស់​អ្នក លឿន​ជាង​មុន

  • ដោយ: Mai
  • 11:38 AM, 04 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ