ចង់​សន្សំ​សំចៃ​លុយ​អ៊ីនធឺណិត Opera Max អាច​ជួយ​អ្នក​បាន

ចង់​សន្សំ​សំចៃ​លុយ​អ៊ីនធឺណិត Opera Max អាច​ជួយ​អ្នក​បាន

អ្នក​ខ្លះ​ប្រហែល​រអ៊ូ​ញឹកញាប់​ហើយ​ដោយ​សារ​ទូរសព្ទ​ងាក​អស់​លុយៗ​ព្រោះ​ស៊ី​ទិន្នន័យ​អ៊ីនធឺណិត​ខ្លាំង។ នេះ​គឺ​ដោយ​សារ​អ្នក​អាច​មិន​ដឹង​ពី​វិធី​ជួយ​សន្សំ​សំចៃ​ឱ្យ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​អ្នក​ឬ​ជួន​​កាល​បើក​អ៊ីនធឺណិត​ចោល​រាប់​ម៉ោង​ក៏​មាន។ បើ​ពិបាក​អ៊ីចឹង អ្នក​អាច​សាក​ល្បង​កម្មវិធី​ទូរសព្ទ​មួយ​ឈ្មោះ Opera Max។

 

ចង់​សន្សំ​សំចៃ​លុយ​អ៊ីនធឺណិត Opera Max អាច​ជួយ​អ្នក​បាន

 

Opera Max ជា​កម្មវិធី​ទូរសព្ទ​ល្អ​មួយ​ដែល​អាច​ជួយ​សន្សំសំចៃ​ការ​ចំណាយ​ទៅ​លើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ទូរសព្ទ​អ្នក​បាន​យ៉ាង​ល្អ ដោយ​វា​អាច​ប្រាប់​អ្នក​ថា កម្មវិធី​ទូរសព្ទ​ណាមួយ​​ស៊ី​ទិន្នន័យ​អ៊ីនធឺណិត​ខ្លាំង​ជាង​គេ ប្រចាំ​ថ្ងៃ និង​ក្នុង​មួយ​ខែៗ។ កម្មវិធី​នេះ​ជួយ​កាត់​បន្ថយ​ទំហំ​វីដេអូ​លើ YouTube ពី 10MB មក​នៅ​ត្រឹម 3MB។

 

ក្រៅ​ពី​ការ​ជួយ​សន្សំ​សំចៃ​ទិន្នន័យ​អ៊ីនធឺណិត​ទូរសព្ទ Opera Max នៅ​អាច​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​​និង​ធ្វើ​ឱ្យ​ល្បឿន​ WiFi ​ដើរ​លឿន​ផង​ដែរ​ពេល​នៅ​កន្លែង​មាន​អ្នក​ប្រើ WiFi ច្រើន។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ពី​របៀប​ប្រើប្រាស់ Opera Max៖

 

 

ទាញ​យក Opera Max សម្រាប់ Android ចុច​ត្រង់​នេះ

 

អត្ថបទ៖ ប៉ែត ផាន់និត