គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

Doliprane TVC

​អ្នកនាង គង់ សុជាតិ បាន​លេច​មុខមាត់​នៅក្នុង​កម្មវិធី​មួយចំនួន នៅ​ស្ថានីយ៍ទូរទស្សន៍ My TV តែ គេ​មិនទាន់​ឃើញ​អ្នកនាង​មាន​វត្តមាន​នៅក្នុង​កម្ម​វិធី​ណាមួយ​ក្នុងនាម​ជា​ពិធី​ការិនី​នោះឡើយ ។ ប៉ុន្តែ ថ្មីៗ​នេះ​អ្នកនាង ត្រៀម​កាន់​កម្មវិធី​ធំ​មួយ លំដាប់​ពិភពលោក ដែលមាន​ឈ្មោះថា​«​ប្តី​ខ្ញុំ​ខ្លាំង​» ដែល និង ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ ។​

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

អ្នកនាង គង់ សុជាតិ ត្រៀម​និង​ចាប់ដៃ​គូរ​ជាមួយ​លោក ដួង សុខ​គា នៅក្នុង​កម្មវិធី «​ប្តី​ខ្ញុំ ខ្លាំង​» ។ អ្នកនាង គង់ សុជាតិ បានបង្ហាញ​អារ​ម្ម​ណ៏​សប្បាយរីករាយ ដោយ​ប្រាប់ថា អ្នកនាង​ពេញចិត្ត និង កម្មវិធី​នេះ​ខ្លាំងណាស់ ដោយសារ​វា​ជា​កម្មវិធី​លំដាប់​ពិភពលោក ។ អ្នកនាង និង ព្យាយាម​ប្រឹងប្រែង ដើម្បី​ធ្វើអោយ​កម្មវិធី​ថ្មី​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ។ ក្នុងនោះ​ក៏មាន​ការបញ្ជាក់ ពី​មូលហេតុ ដែល​គេ​ជ្រើសរើស គង់ សុជាតិ ធ្វើជា​ពិធី​ការិនី ដោយសារ​អ្នកនាង​មាន​ស្វាមី​សក្តិសម និង កាន់​កម្មវិធី​បែបនេះ ។​

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

​ក្រៅពី គង់ សុជាតិ ជា​ពិធី​ការិនី លោក ដួង សុខ​គា ដែល ជា​ពិធីករ​ប្រុស​ក៏ត្រូវ​មហាជន​ចាប់​អារ​ម្ម​ណ៏​ផងដែរ ដោយសារ​លោក​មាន​សំនួនវោហា​ស៏​កំប្លុកកំប្លែង ដែល​គេ​រំពឹងថា កម្មវិធី​មួយ​នេះ និង ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ។ នេះ​ជា​លើកទីមួយ​ហើយ ដែល​អ្នកនាង គង់ សុជាតិ​ចាប់ដៃ​គូរ​ជាមួយ លោក ដួង សុខ​គា នៅក្នុង​កម្មវិធី​ទូរទស្សន៍ ។ អ្នក​ដែល​ចូលរួម​លេង​ក្នុង​កម្មវិធី «​ប្តី​ខ្ញុំ​ខ្លាំង​» អាចជា​គូ​ដណ្តឹង និង ស្វាមីភរិយា ហើយក៏​មាន​ឈ្នះ ជា​ប្រាក់រង្វាន់​ជាច្រើន​ផងដែរ ។

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

គង់ សុជាតិ ត្រៀម​កាន់​កម្មវិធី​លំដាប់​ពិភពលោក​« ប្តី​ខ្ញុំ​ខ្លាំង​»

ទោះបីជា​អ្នកនាង គង់ សុជាតិ មាន​ស្វាមី​និង​កូន​ធំៗ​ទន្ទឹម​ខ្លួន​ក៏ពិតមែន តែ​អ្នកនាង​នៅតែមាន​ប្រជាប្រិយភាព ។ ក្រៅពី​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ទូរទស្សន៍ គង់ សុជាតិ ក៏ត្រូវ​ប៉ាន់​នៅក្នុង​កម្មវិធី​ធំៗ​ជាច្រើន ដូចជា​កម្មវិធី​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏ និង កម្មវិធី​របស់​ក្រុមហ៊ុន​ជាច្រើន ។ ទោះបី​ជាមាន​វ័យ​ច្រើន​ក៏ពិតមែន គង់ សុជាតិ នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា​វ័យក្មេង​ស្រករ​ក្រោយ​នោះទេ ។ មានការ​និយាយថា មាន​ឪ​កាស​កាន់​កម្មវិធី​ធំ​បែបនេះ​តាមមើល​គម្រោង​ក្នុង​ការយក​កូន​របស់ គង់ សុជាតិ ប្រហែលជា​មិន អាចទៅរួច​នោះទេ ៕​ចេ​នី