ប្រធាន គណបក្ស យុវជនកម្ពុជា នឹងជួប សំណេះសំណាល ជាមួយ សកម្មជន ក្នុងស្រុក និងក្រៅប្រទេស

ភ្នំពេញ ៖ លោក ពេជ្រ ស្រល់ ប្រធាន គណបក្សយុវជនកម្ពុជា នឹងដឹកនាំមន្រ្តីក្រោមឱវាទ ទៅចុះជួប សំណេះសំណាល ជាមួយសកម្មជននៅក្នុងប្រទេស និងក្រៅប្រទេស និងអ្នកគាំទ្ររបស់គណបក្ស ផងដែរ។

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹងឲ្យថា ការចុះជួបសំណេះសំណាល នេះ នឹងធ្វើឡើងនៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃុំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម៉ោង ៨:០០ព្រឹក។

ចំណែកនៅថ្ងៃបន្ទាប់ នឹងដឹកនាំចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីអ្នកគាំទ្រនិងសកម្មជននៅថ្ងៃទី៨-៩ខែកុម្ភៈ ឆ្នាំ២០១៦ នៅម៉ោង ៨:០០ព្រឹក៕

ប្រធាន គណបក្ស យុវជនកម្ពុជា នឹងជួប សំណេះសំណាល ជាមួយ សកម្មជន ក្នុងស្រុក និងក្រៅប្រទេស