កូន​វៀតណាម​២​នាក់ និង​កូន​ខែ្មរ​២​នាក់ ជាមួយ​ថ្នាំញៀន​១៦​កញ្ជប់ ប៉ូលិស​ចាប់ខ្លួន​នៅ​ស្រុក​២​ផ្សេងគ្នា​ ​បញ្ជូនទៅ​តុលាការ​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌ និង​ក្រុង​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ ខេត្ត​បាន​ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់ ក្នុង​បទ​រក្សាទុក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​ស្រុក និង​ក្រុង​២​ផ្សេងគ្នា ។ ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ស្រុក​បរិបូរ​ណ៌ និង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹក​ក​សរុប​ចំនួន ១៦​កញ្ជប់ ។

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានអោយដឹងថា​៖ នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ ១.​ឈ្មោះ ង្វៀង យ៉ាំង​លី អាយុ​២២​ឆ្នាំ និង​២. ឈ្មោះ យ៉ យ៉ាំង​ថាវ អាយុ​១៤​ឆ្នាំ ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​នៅ​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ។

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ក្រុង​សហការ​ជាមួយ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង មាន​១.​ឈ្មោះ​ហាក់ សុ​ផា​ណែ​ត អាយុ​៣២​ឆ្នាំ និង​២.​ឈ្មោះ រាជ ម៉ា​រ៉ា​ឌី ហៅ​ប៉ង់ អាយុ​២១​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ ភូមិ សង្កាត់ ខាងលើ ។

​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ក្នុងករណី​ទាំង​២​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំ ញៀន​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ជប់ ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម ជញ្ជីង​ថ្លឹង​ថ្នាំ​១ ម៉ូតូ​១​គ្រឿង និង​ឧ​បករ​ណ៏ ជក់ និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ។

ជនសង្ស័យ​ទាំង​៤​នាក់​រួមជាមួយ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កសាង​សំណុំរឿង​តាម បញ្ជូន​ខ្លួន និង​វ​ត្តុ​តាង​ទៅ​តុលាការ​ចាត់ការ​បន្ត និង ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-04-02-2015-01 KA-04-02-2015-02 KA-04-02-2015-03 KA-04-02-2015-04 KA-04-02-2015-05