កូន​ស្រី​ព្រាត់​ម្ដាយ ​៨២​ឆ្នាំ ទើប​​ជួប​​គ្នា​វិញ

កូន​ស្រី​ព្រាត់​ម្ដាយ ​៨២​ឆ្នាំ ទើប​​ជួប​​គ្នា​វិញ

​​​​​​កូន​ស្រី​ ​និង​​ម្ដាយ​ចំណាស់​​​ទាំង​ពីរ​ ​ព្រាត់​គ្នា​អស់​រយៈ​ពេល​ជាង ៨២​ឆ្នាំ ​​ទើប​បាន​ជួប​គ្នា​ឡើង​វិញ​នៅ​ព្រលាន​យន្តហោះ​ Greater Binghamton ​​​ក្នុង​សង្កាត់ Binghamton ទីក្រុង​ញ៉ូវយ៉ក។

 

កូន​ស្រី​ព្រាត់​ម្ដាយ ​៨២​ឆ្នាំ ទើប​​ជួប​​គ្នា​វិញ

លោក​យាយ​ជា​ម្ដាយ​ឈ្មោះ Lena Pierce អាយុ ៩៦​ឆ្នាំ​ និង​កូន​ស្រី Eva May អាយុ ៨២​ឆ្នាំ​ បាន​បែក​គ្នា​​​​ក្នុង​ឆ្នាំ​ ១៩៣៣​ ​​និង​ជា​ឆ្នាំ​​ដែល​​លោក​យាយ​ Pierce​ ផ្ដល់​កំណើត​ឲ្យ​ Eva ​ទាំង​​ខ្លួន​នៅ​អាយុ​ត្រឹម ១៤​ឆ្នាំ​​ក្នុង​មន្ទីរ​ពេទ្យ Utica ទីក្រុង​ញ៉ូវយ៉ក។ ​ក្រោយ​​សម្រាល​ និង​មើល​ថែ​​កូន​បាន ៦​ខែ អាជ្ញាធរ​​ប្រចាំ​រដ្ឋ​​​​មើល​ឃើញ​ថា​ លោក​យាយ Pierce ​មិន​​សក្ដិសម​ធ្វើ​ជា​ម្ដាយ​ក្មេង​​ក្នុង​អាយុ​នេះ​ឡើយ។

 

​​កូន​ស្រី Eva May ​ត្រូវ​គេ​យក​​ទៅ​ឲ្យ​ម្ដាយ​ចិញ្ចឹម​ ជា​កូន​ទោល​ ​​និង​បាន​​ប្ដូរ​ឈ្មោះ​ជា​ Betty Morrell ​​ដោយ​ធំ​ដឹង​ក្ដី​នៅ​កោះ Long ​ ​សហរដ្ឋ​អាមេរិក។

 

​បន្ទាប់​ពី ​​ម្ដាយ​ចិញ្ចឹម​​​ស្លាប់ ​ពេល​ Eva ​អាយុ ២១​ឆ្នាំ និង​ពីរ​បី​ឆ្នាំ​ទៀត​ឪពុក​ចិញ្ចឹម​ក៏​ស្លាប់​ទៀត​ ​​គាត់​ចាប់​ផ្ដើម​ស៊ើប​សួរ​​តាម​រក​ម្ដាយ​បង្កើត​​តាំង​ពី​ពេល​នោះ​មក​​​គឺ​ជាង ៥០​ឆ្នាំ​មក​ហើយ។ ​ការ​​ទើប​តែ​ដឹង​ថា​​ខ្លួន​ជា​​កូន​ចិញ្ចឹម​​ ក្រោយ​ពី​​​​មាន​មីង​ម្នាក់​ ​​រអិល​មាត់​ប្រាប់​គាត់​ថា​​ គាត់​មាន​ឈ្មោះ​ដើម Eva ​ជាកូន​ចិញ្ចឹម និង​កើត​នៅ​​មន្ទីរពេទ្យ Utica ដែល​ជា​តម្រុយ​ឲ្យ​គាត់​តាម​រក។ ​គាត់​ជួប​​ឧបសគ្គ​ជា​ច្រើន​ ដោយ​សារ​ ព័ត៌មាន​​​ការ​យក​ចិញ្ចឹម​ត្រូវ​បាន​បិទបាំង ​​តែ​គាត់​បាន​សាកសួរ​មន្ទីរ​ពេទ្យ Utica ផ្ទាល់​​​​ជាច្រើន​ដង​ ​ហើយ​រក​ឃើញ​សំបុត្រ​កំណើត​​​ ​ដែល​​មាន​ឈ្មោះ​ម្ដាយ​​បង្កើត​។

 

​​មន្ទីរ​ពេទ្យ​បាន​​ផ្ញើ​សំបុត្រ​កំណើត​​​ទៅ​គាត់ ​ដោយ​មាន​ជំនួយ​ពី​​លោក​យាយ​មិន​ស្គាល់​ឈ្មោះ​ម្នាក់ និង​រក​ឃើញ​​ព័ត៌មាន​បន្ថែម​​លើ​គេហទំព័រ ancestry.com ​​​​ប៉ះចំ​បងប្អូន​ស្រី​​​​កូន​ម្ដាយ Pierce ដូចគ្នា​ ក៏​សួរ​ទាក់​ទង​គ្នា​តែ​ម្ដង។

 

​នៅ​ថ្ងៃ​ទី ១៥​មករា ​ម្ដាយ​មាន​កូន​ ៧នាក់​​​ខាង​លើ ​បាន​ជួប​កូន​ស្រី​ដំបូងរបស់​ខ្លួន​​​​​វិញ​ ​​អម​​ដំណើរ​ជា​មួយ​​សមាជិក​គ្រួសារ និង​មិត្តភ័ក្ដិ​ជា​ច្រើន​ទៀត​ដោយ​​​រំជួល​ចិត្ត​​៕​

 

កូន​ស្រី​ព្រាត់​ម្ដាយ ​៨២​ឆ្នាំ ទើប​​ជួប​​គ្នា​វិញ

 

កូន​ស្រី​ព្រាត់​ម្ដាយ ​៨២​ឆ្នាំ ទើប​​ជួប​​គ្នា​វិញ

កូន​ស្រី​ព្រាត់​ម្ដាយ ​៨២​ឆ្នាំ ទើប​​ជួប​​គ្នា​វិញ

 

 

ចុចអាន៖ ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

ចុចអាន៖ ​កូន​ស្រីអាយុ​៣ឆ្នាំ ចេះ​​មើល​ថែ​ម្ដាយ​ឈឺ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួលចិត្ត​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC