លោកស្រី ម៉ែន សំអន ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​បង្កើន​ចំណេះ ផ្នែក​IT ងាយស្រួល​ទំនាក់​ទំនទ​ទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​

ស្វាយរៀង: ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការជឿជាក់​លើ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ត្រូវ​បង្កើន​ចំណេះ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា IT និង​ត្រូវ​ចេះ​ប្រើ​មធ្យោបាយ​បណ្តាញ​សង្គម ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ ឆ្នាំ​២០១៥ និង​ទិសដៅ ឆ្នាំ​២០១៦ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​វ៉ៃ​កូ ខេត្តស្វាយរៀង ។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោកស្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ដែល​បាន​អនុវត្ត​កន្លងមក ដូចជា​ការចុះ​តាម​មូលដ្ឋាន​ផ្ទាល់ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​សមត្ថភាព អស់កម្លាំង​កាយ​ចិត្ត ដើម្បី​បម្រើ​ការងារ និង​ការខិតខំ​ជួយ​គាំទ្រ​យ៉ាងសកម្ម​គ្រប់​សកម្មភាព ដោយបាន​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ នូវ​ការផ្តល់​អគារសិក្សា​ថ្មី​១​ខ្នង កម្ពស់ ២​ជាន់ ១០​បន្ទប់ និង​អគារ​ទីចាត់ការ​ថ្មី ១​ខ្នង ៣​បន្ទប់ ដែលជា​អំណោយ​ថ្លៃថ្លា របស់លោក ម៉ឹង សំផន និង​លោកស្រី និង​ក្រុមការងារ​ទាំងអស់ និង​បាន​ដោះស្រាយ ផ្លូវ​ក្រាល​កៅស៊ូ ជួសជុល​ផ្លូវ ដោះដូរ​ទីតាំង​ចាក់សំរាម​នៅ​ស្រុក​ស្វាយទាប និង​សាងសង់​ទំនប់​ក្រាល​កៅស៊ូ និង​សំណូមពរ​ផ្សេងៗ​ទៀត របស់​ប្រជាពលរដ្ឋ ដោយ​គោរព​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​តាមរយៈ​កិច្ចប្រជុំ​នា​ថ្ងៃនេះ លោកស្រី ក៏បានផ្តល់​អា​នុ​សាសន៍​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០១៦ ៖ បន្ត​ចាត់តាំង​ការអនុវត្ត​ឲ្យ​បានល្អ​នូវ​កម្មវិធី​នយោបាយ ច្បាប់ សរាចរ​ណែនាំ និង​សេចក្តីណែនាំ​សម្រាប់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ក្នុង​ក្រុមការងារ ត្រូវ​ក្តាប់​ឲ្យ​បានច្បាស់លាស់​នូវ​រាល់​សំណូមពរ បញ្ហា​ប្រឈម ការលំបាក និង​រិះរក​គ្រប់​មធ្យោបាយ​ជួយ​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការជឿជាក់​លើ​រាជរដ្ឋាភិបាល បន្ត​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​ចំណេះ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា IT និង​ត្រូវ​ចេះ​ប្រើ​មធ្យោបាយ​បណ្តាញ​សង្គម ដោយសារ​បច្ចុប្បន្ននេះ ការប្រើប្រាស់​ទំនាក់ទំនង​តាម Facebook E-mail Line និង Telegram ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទូទៅ​៕​