Apple​​ ត្រូវ​បង់​ប្រាក់​៦២៥​លាន​ដុល្លារ​​​ លើ​រឿង​​ក្ដី​​​​កម្មសិទ្ធិ​បញ្ញា​មួយ​

ក្រុមហ៊ុន Apple ត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុន VirnetX ចំនួន ៦២៥លានដុល្លារដោយសារតែបានប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធ សុវត្ថិភាពរបស់ក្រុមហ៊ុនដើមបណ្ដឹងដោយមិនមានការអនុញ្ញាត។ នេះបើតាមការលើកឡើងរបស់ក្រុមប្រឹក្សាតុលាការកាលពីថ្ងៃពុធ។

ប្រាក់ សំណងនេះគឺច្រើនជាងអ្វីដែលក្រុមហ៊ុន VirnetX បានទាមទារក្នុងពាក្យបណ្ដឹង ដោយទាមទារចំនួន៥៣២លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែក្រុមប្រឹក្សាតុលាការថាការរំលោភបំពានរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Apple គឺធ្វើឡើងដោយចេតនាហេតុនេះប្រាក់សំណងត្រូវប្រែប្រួលទៅតាមនោះ។ 

ដូចគ្នានេះដែរកាលពីថ្ងៃពុធក្រុមហ៊ុន Apple បានដាក់ពាក្យស្នើសុំឲ្យចៅក្រម Robert Schroeder ឲ្យប្រកាសនូវសេចក្ដីសម្រេចខាងលើជាមោឃៈ ដោយនិយាយថាមេធាវីតំណាងក្រុមហ៊ុន VirnetX បានធ្វើឲ្យក្រុមប្រឹក្សាតុលាការមានការយល់ខុស អំឡុងពេលបិទការពិភាក្សាលើកចុងក្រោយ។ 

ដោយឡែកមកទល់ពេលនេះគេនៅមិនច្បាស់ថាលោក Robert នឹងដោះស្រាយលើការស្នើសុំនេះនៅពេលណានោះឡើយ៕

Apple​​ ត្រូវ​បង់​ប្រាក់​៦២៥​លាន​ដុល្លារ​​​ លើ​រឿង​​ក្ដី​​​​កម្មសិទ្ធិ​បញ្ញា​មួយ​

ប្រភពពី៖sabay