Mourinho ជិត​ព្រម​ដឹក​នាំ​ Man Utd ជំនួស​ Van Gaal ​ហើយ

Jose Mourinho ជិតយល់ព្រមចុះកិច្ចសន្យា ដើម្បីឡើងកាន់តំណែងអ្នកចាត់ការក្រុម Manchester United ជំនួស Louis van Gaal ក្រោយចប់រដូវកាលនេះហើយ។ នេះបើតាមភ្នាក់ងារសារព័ត៌មាន Sky Sport។ 

អតីតអ្នកចាត់ការក្រុម Chelsea រូបនេះ ជាបេក្ខភាពឈានមុខគេ ដែលនឹងអាចឡើងដឹកនាំក្រុមបិសាចក្រហមនៅ Old Trafford ខណៈដែលអ្នកចាត់ការ Man Utd បច្ចុប្បន្នលោក Van Gaal កំពុងតែមានសម្ពាធខ្លាំង។ 

កាលដើមសប្ដាហ៍នេះ មានសេចក្ដីរាយការណ៍ថាអនុប្រធានប្រតិបត្តិ Ed Woodward បានសម្រេចរើសបេក្ខភាពជំនួសអ្នកចាត់ការសញ្ជាតិហូឡង់នៅរដូវកាល ក្រោយហើយ ខណៈដែលបេក្ខភាពម្នាក់នោះគឺ Mourinho។ ជាងនោះទៀត នៅថ្ងៃព្រហស្បតិ៍នេះ អ្នកសារព័ត៌មាន Sky Sport លោក Alessandro Alciato សញ្ជាតិអ៊ីតាលី បានរាយការណ៍ថា កិច្ចព្រមព្រៀងរវាងក្លឹបបិសាចក្រហម និង Mourinho កាន់តែជិតនឹងកើតឡើងមែនទែនហើយ។

Man Utd ចង់បាន Mourinho ដឹកនាំរដូវកាលក្រោយគឺកាន់តែស្ដែងឡើង បន្ទាប់ពីក្រុមគូប្រជែងក្នុងទីក្រុង Manchester City ប្រកាសតែងតាំង Pep Guardiola ជាអ្នកចាត់ការថ្មីរបស់ពួកគេ ក្រោយចប់រដូវកាលនេះផងដែរ៕

Mourinho ជិត​ព្រម​ដឹក​នាំ​ Man Utd ជំនួស​ Van Gaal ​ហើយ

Mourinho ជិត​ព្រម​ដឹក​នាំ​ Man Utd ជំនួស​ Van Gaal ​ហើយ

ប្រភពពី៖sabay