កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

Doliprane TVC

​ក្នុងចំណោម​កំពូល​កីឡាករ​ល្បីៗ នៅក្នុង​ពិភព​បាល់បោះ NBA របស់​អាមេរិក​ដែល​រង​នូវ​ការចុកឈាម​ខ្លាំងជាងគេ​ហើយ​បាន​ជួប​នូវ​វិបត្តិ​គ្រួសារ​ដោយ​ត្រូវ​ប្រពន្ធ​សុំ​លែងលះ​នោះ គឺ​គ្មាន​អ្នកណា​ក្រៅពី​លោក Marko Jaric នោះឡើយ ។ តាមពិត​កន្លងមក​លោក Jaric ធ្លាប់​ត្រូវបាន​គេ​កោតសរសើរ តែ​នេះ​មិនមែន​ដោយសារតែ​មានឈ្មោះ​បោះ​សម្លេង​ក្នុង​ការលេង​បាល់បោះ​នោះឡើយ គឺ​គេ​កោតសរសើរ​រូបលោក​ដោយសារ​តែមាន​ប្រពន្ធ​ដ៏​ស្រស់ស្អាត​ដាច់​គេ គឺ​នាង Adriana Lima ដែលជា​កំពូល​តារា​បង្ហាញ​ម៉ូដ​សញ្ជាតិ​ប្រេ​ស៊ី​ល ។

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

កន្លងមក​បណ្តាញ​ផ្សព្វផ្សាយ​អាមេរិក​ធ្លាប់បាន​រៀបចំ​នូវ​ចំណាត់ថ្នាក់​សម្រាប់​សម្រស់​ភរិយា​របស់​កីឡាករ​បាល់បោះ NBA ជាច្រើនលើក​ច្រើនសារ ហើយ​នាង Lima ជាប់​លេខ ១ ជានិច្ច ។​ ​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​បទសម្ភាសន៍​មួយ គឺ​អ្នកកាសែត​បាន​សួរ​ពី​សំណួរ​មួយ​ដែល​ទាក់ទង​ដល់ ពាក្យ​ចចាមអារ៉ាម​ថា នាង​ធ្លាប់បាន​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយនឹង​ក​ម្លោះ​រូប​ស្រស់​សង្ហារ​ឈ្មោះ Justin TimberlaKeBibb ។

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

បញ្ហា​នេះ​ត្រូវបាន​នាង Lima បដិសេធ ប៉ុន្តែ​បើតាម​ពាក្យ​ចចាមអារ៉ាម​ធ្លាប់​លេចឮ ព័ត៌មាន​ថា កាលពី​និ​ទាឃ​រដូវ​ឆ្នាំ ២០០៤ នាង Lima មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក Bibb គឺជា​រឿង​ហេតុដែល​កើតឡើង​មុននឹង​នាង Lima និង Jaric លែងលះគ្នា​ជា​ផ្លូវការ​កា​លើ​ពី​ខែឧសភា ។ បន្ទាប់ពី​បដិសេធ​នាង Lima ក៏បាន​លើកឡើងថា បុរស​ដែលជា​គូ​អនាគត​លើក​ក្រោយ គឺ​ត្រូវមាន​កម្ពស់​ចាប់ពី ២ ម៉ែត្រ​ឡើងទៅ ហើយ​បើ​មិនមាន​កម្ពស់​តាម​ស្តង់ដា​ទេនោះ គឺ​សុំទោស​ហើយ​ពួកយើង​សុំ​ធ្វើជា​មិត្ត​វិញ ។ កម្ពស់ របស់​នាង Lima គឺ ១,៧៨ ម៉ែត្រ ហើយ​កម្ពស់​របស់ Jaric គឺ ២,០១ ម៉ែត្រ ។​

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

ប្រវត្តិ​សង្ខេប​របស់​នាង Lima​ ​
​នាង Lima កើត​ឆ្នាំ ១៩៨១ នៅក្នុង​តំបន់​ភូមិភាគ​ខាងកើត​នៃ​ប្រទេស​ប្រេ​ស៊ី​ល ។ បន្ទាប់មក​នាង​រស់នៅ​ក្នុង​ទីក្រុង​ដ៏​តូច​មួយ​ដាច់ស្រយាល ។ កាលណោះ​មិនមាន​អ្នកណាម្នាក់​នឹកស្មានថា នាង​ក្លាយជា​កំពូល​តារា​បង្ហាញ​ខ្នាត​ពិភពលោក​នោះឡើយ ។ កាល​នៅ​ពី​តូច​នាង​មិនដែល​មានគំនិត​ថា ចង់​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​ឡើយ ហើយ​នាង​ចាប់​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​ដោយ​ចៃដន្យ ។​

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

កាលពី​ឆ្នាំ ១៩៩៤ ពេល​នាង​កំពុងតែ​ដើរ​ទិញ​ទំនិញ​នៅក្នុង​ហាង​មួយនា​ស្រុកកំណើត​នោះ​ក៏​ត្រូវមាន​អ្នកប្រមាញ់​តារា​ប្រទះឃើញ ហើយ​ក៏បាន​បញ្ចុះបញ្ចូល​នាង​ទាល់តែ​យល់ព្រម​ដោយ​ដំបូង​នាង​លេចមុខ​នៅក្នុង​ទស្ស នាវ​ដ្តី និង នៅលើ​ឆាក​បង្ហាញ​ម៉ូដ​ម្តងម្កាល ។ រហូតមកដល់​ឆ្នាំ ១៩៩៦​ទើប​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​ជា​ផ្លូវការ ។ ដោយសារតែ​ទំហំ​ដើមទ្រូង​ស្រស់ស្អាត និង ត្រូវប៉ាន់​ផង​នោះ ទើប​នាង​ត្រូវបាន​ហាង​អាវទ្រនាប់​ម៉ាក​ល្បីល្បាញ​មួយ​ជ្រើសរើស​ធ្វើជា​អ្នកដំណាង ។ ឆ្នាំ ១៩៩៦ ដដែល​នាង​ទទួលបាន​ពានរង្វាន់​ធំ​នៃ​កំពូល​តារា បង្ហាញ​ម៉ូដ​របស់​ក្រុមហ៊ុន​រថយន្ត Ford នៃ​ការប្រកួត​ក្នុងប្រទេស​ប្រេ​ស៊ី​ល និង ជាប់​លេខ ២ ទូទាំង​ពិភពលោក ។

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

ក្រោយមកទៀត​អាជីព​របស់​នាង​កាន់តែ​រីកលូតលាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ក៏បាន​ក្លាយជា​កំពូល​តារា​បង្ហាញ​ម៉ូដ​ខ្នាត​ពិភពលោក ។ ឆ្នាំ ២០១១ ត្រូវបាន​ទស្សនា​វ​ដ្តី Forbe ជ្រើសរើស​ចូលក្នុង​បញ្ជី​ឈ្មោះ​កំពូល​តារា​បង្ហាញ​ម៉ូដ ១០ រូប​ដែល​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក ។ ឆ្នាំ ២០១២ នាង​រកប្រាក់​ចំណូល​បាន ៧,៣០ លាន​ដុល្លារ​អាមេរិក និង បាន​ជាប់​ចំណាត់​លេខ ៤ នៃ​កំពូល​តារា​បង្ហាញ​ម៉ូដ​ពិភពលោក ។ ប៉ុន្តែ​ទន្ទឹមនឹង​អាជីព​កំពុងតែ​បោះជំហាន​មុខ​នោះ​ជា​លំដាប់​នោះ គឺ​រឿងរ៉ាវ​ស្នេហា​បែរជា​ចាប់ផ្តើម​រង្គោះរង្គើរ​ទៅវិញ ។​

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

ប្រវត្តិ​ស្នេហា​
​ឆ្នាំ ២០០៦ នៅក្នុង​ពិធី​ជួបជុំ​មួយ​នាង​បាន​ទាក់ទង​ស្គាល់​ជាមួយ​លោក Jaric ហើយ​ក្រោយមក​ក៏បាន​រៀបការ​ជាមួយគ្នា​យ៉ាង​តក់ក្រហល់ និង មានកូន​ប្រុស​មួយ ស្រី​មួយ ។ ប៉ុន្តែ​ចាប់​តាំងតែ​ពីថ្ងៃ​ដំបូង​នៃ​ការរៀប អាពាហ៍ពិពាហ៍​មកម្ល៉េះ គឺ​មជ្ឈដ្ឋាន​ខាងក្រៅ​មិន​មើលឃើញថា ចំណង​ស្នេហ៍​នេះ​គាប់ប្រសើរ​ឡើយ ហើយ​បើទោះជា​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​របស់​កំពូល​កីឡាករ​បាល់បោះ NBA សញ្ជាតិ​ស៊ៀ​ប​ប៊ី រូបនេះ​រហូតដល់​ទៅ ៧,៦០ លាន​ដុល្លារ​អាមេរិក​ក្តី​ក៏​ទប់​មិន​ឈ្នះ​ទៅលើ​ការចាយវាយ​របស់​ភរិយា​ដែរ ។ ដូច្នេះ​នៅ​ទីបំផុត​ដោយហេតុ​ផល នៃ​ការ​នៅ​មិន​ចុះសម្រុង​នឹង​គ្នា គឺ​លែងលះគ្នា​ដោយ​សន្តិ​វី ៕ គ ឡេង​

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​

កំពូល​តារា​បង្ហាញ​ម៉ូដ Lima ចោល​ចាស់​ស្រ​វ៉ា​ថ្មី​