​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

Doliprane TVC

​ ​​ ​កាលពីមុន វ៉ាន់ នី​ឡា គ្រាន់តែ​ជា​កុមារី​តូច​មួយរូប នៅក្នុង​ក្រុម​កំប្លែង​របស់​នាយ​ពែ​កមី ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ។ ប៉ុន្តែ​សព្វថ្ងៃនេះ វ៉ាន់ នី​ឡា បាន​ពេញ​រូប ពេញ​រាង និង មាន​រូប​សម្រស់​ស្រស់ស្អាត​ប្លែក​ជាង​មុន ។ ក្រៅពី​កំប្លែង វ៉ាន់ នី​ឡា ក៏​អាច​ច្រៀង​កាត់សក់​នៅក្នុង​ពិធីមង្គលការ​ផងដែរ ។​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

តារា​កំប្លែង វ៉ាន់ នី​ឡា ត្រូវបាន​គេ​ស្គាល់​ថា ជា​កូន​របស់​តា វ៉ិ​ច​ទ័​រ ជា​អ្នកដឹកនាំ​នៅក្នុង​ក្រុម​កំប្លែង​របស់​នាយ​ពែ​កមី​។ ដោយសារ​មាន​ទេពកោសល្យ​កំប្លែង​ពី​កំណើត គេ​បានឃើញ​កុមារី នី​ឡា បង្ហាញមុខ​នៅក្នុង​ក្រុម​កំប្លែង​មួយ​នេះ ជាមួយ និង ការបញ្ចេញ​ពាក្យ​ពេ​ច​ន៏​កំប្លែង​ដែល​ធ្វើអោយ​មហាជន​ដែល​បាន​ទស្សនា​ទប់​សំណើច​មិនបាន ។

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

ទោះបីជា​មិនទាន់​មានឈ្មោះ​បោះ​សម្លេង​ដូច តារា​រៀមច្បង​ក៏ពិតមែន តែ វ៉ាន់ នី​ឡា ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​ច្រើន​គួរសម ។ នៅក្នុង​សាច់រឿង​កំប្លែង វ៉ាន់ នី​ឡា អាច​សម្តែង​បាន​មិន​ថា ជា​តួ​កូនក្មេង​ឬ​មនុស្ស​ចាស់​នោះទេ ។​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

​ប៉ុន្តែ​សម្រាប់​ពេលនេះ វ៉ាន់ នី​ឡា មានការ​ប្រែប្រួល​ខុសពី​មុន ដោយ​នាង​ពេញ​រូបរាង​ជា ក្មេង ស្រី​ក្រមុំ​មា្ន​ក់ ។ អ្វីដែល​កត់សំគាល់​នោះ មិន​ត្រឹមតែ​ជា​អ្នកកំប្លែង​ប៉ុណ្ណោះ​ទេ វ៉ាន់ នី​ឡា ត្រូវបាន​មហាជន​ជាច្រើន​ចាប់​អារ​ម្ម​ណ៏​ថា នាង​កាន់​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ប្លែក​និង​មានការ​តុបតែង​គួរអោយ​ស្រឡាញ់​ជាង​មុន ។

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​

ពេលនេះ​រូប​សម្រស់​របស់ នី​ឡា ស្អាត​មិន​ចាញ់​តារា​សម្តែង​ប៉ុន្មាន​ឡើយ ។ ក្រៅពី​កំប្លែង វ៉ាន់ នី​ឡា ក៏មាន​សមត្ថភាព​អាច​ច្រៀង​ភ្លេង​ការ​បានដែរ ។ ពេលខ្លះ​គេ​បានឃើញ​នាង​ចាប់ដៃ​គូរ​ច្រៀង​ជាមួយ នាយ​ចឺម នាយ​គ្រឿន នៅតាម​ពិធីមង្គលការ​នានា​ផងដែរ ៕​ចេ​នី​ ​

​តារា​កំប្លែង វ៉ាន់ នី​ឡា កាន់តែ​ធំ កាន់តែ​ស្អាត​