ឡានក្រុង ថោង ស៊ីង Free មិនយកថ្លៃសំបុត្រ ១ថ្ងៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីចិន-វៀតណាម

ភ្នំពេញ៖ ក្រុមហ៊ុនឡានក្រុងដឹកអ្នកដំណើរ ថោង ស៊ីង បានប្រកាសមិនយកប្រាក់ថ្លៃទិញសំបុត្រ ធ្វើដំណើរពីភ្នំពេញ ទៅកាន់គោលដៅនានា របស់ក្រុមហ៊ុន រយៈពេល ១ថ្ងៃ គឺថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាម ខាងមុខនេះ ហើយក៏មិនដំឡើងថ្លៃទិញសំបុត្រ នៃបុណ្យចូលឆ្នាំនេះផងដែរ។

 ការមិនយកប្រាក់ថ្លៃទិញសំបុត្រនេះ ក្រុមហ៊ុនតែងតែធ្វើនៅក្នុង ឱកាសបុណ្យទាន់ធំៗនានា របស់កម្ពុជា ដូចជាបុណ្យចូលឆ្នាំខ្មែរ, បុណ្យភ្ជុំបិណ្ឌនិងបុណ្យ ចូលឆ្នាំចិន-វៀតណាមជាដើម។

 ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាចំណតឡានក្រុង ថោង ស៊ីន លោក យ៉ាន ស៊ីម៉ៅ តំណាងក្រុមហ៊ុន ថោង ស៊ីង បានលើកឡើងថា គោលដៅទាំងអស់ ដែលក្រុមហ៊ុនប្រកាសមិនយកថ្លៃទិញសំបុត្រ និងឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនោះ រួមមាន ភ្នំពេញ-បាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ, ប៉ោយប៉ែត, បវិល, ឡែម, កំពង់ធំ និងសៀមរាប។ ចំពោះសំបុត្រ ដែលទិញមិនគិតប្រាក់សម្រាប់ថ្ងៃ ៨កុម្ភៈនោះ ប្រពលរដ្ឋក្នុង រាជធានីភ្នំពេញ អាចមកសួររកនៅចំណតឡានក្រុង ថោង ស៊ីង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ទី៧ ខែកុម្ភៈ រហូតដល់ពេលព្រឹក និងមួយថ្ងៃពេញ នៃថ្ងៃទី៨ កុម្ភៈ។

  លោកបានបន្តថា “នៅខែ៣ ឆ្នាំ២០១៦ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតខ្សែរត់ឡានក្រុងចំនួន ២ខ្សែទៀត គឺពីភ្នំពេញ ទៅកំពត់ ១សំបុត្រ តម្លៃ៩.៥០០រៀល និងពីភ្នំពេញ ទៅខេត្តព្រះសីហនុ តម្លៃ១២.០០០រៀល ហើយក្រុមហ៊ុន នឹងមានបញ្ចុះតម្លៃ៥០ភាគ ក្នុងរយៈពេល១ខែ ចំពោះខ្សែដែលត្រូវបើកថ្មីទាំងពីរហ្នឹង”។

 លោក ស៊ីម៉ៅ បានបន្ថែមថា ដោយឡែក ចំពោះបញ្ហាពលករខ្មែរ គឺក្រុមហ៊ុនមានការ បញ្ចុះតម្លៃពិសេសសម្រាប់ក្រុមហ៊ុននាំពលករខ្មែរ ទៅធ្វើការ នៅប្រទេសថៃ ដោយក្រុមហ៊ុន គិតថ្លៃតែ ៥០ភាគរយប៉ុណ្ណោះ ចំពោះក្រុមហ៊ុនទាំងអស់ ដែលមកជួលឡានក្រុមហ៊ុន ថោង ស៊ីង ដឹកពលករទៅកាន់ព្រំដែនកម្ពុជា-ថៃ។

 សូមបញ្ជាក់ថា តម្លៃសំបុត្រ១ ឡាងក្រុង ថោង ស៊ីង ពីភ្នំពេញ ទៅបាត់ដំបង តម្លៃ ១៨.០០០រៀល, សៀមរាប ១៩.០០០រៀល, បន្ទាយមានជ័យ ២៣.០០០រៀល, ប៉ោយប៉ែត ២៦.០០០រៀល, បវិល ២២.០០០រៀល, ឡែម ២៨.០០០រៀល, កំពត់ ៩.៥០០រៀល និងទៅព្រះសីហនុ ១២.០០០រៀល៕

ឡានក្រុង ថោង ស៊ីង Free មិនយកថ្លៃសំបុត្រ ១ថ្ងៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីចិន-វៀតណាម

ឡានក្រុង ថោង ស៊ីង Free មិនយកថ្លៃសំបុត្រ ១ថ្ងៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីចិន-វៀតណាម

ឡានក្រុង ថោង ស៊ីង Free មិនយកថ្លៃសំបុត្រ ១ថ្ងៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីចិន-វៀតណាម