លោកប៉ា សុជាតិវង្សផ្តាំផ្ញើ ឲ្យនាយកសាលា និងអាណាព្យាបាល ត្រូវផ្សារភ្ជាប់ជាមួយគ្នា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានផ្តាំផ្ញើ និងណែនាំឲ្យនាយកសាលារដ្ឋ និងឯកជនត្រូវធ្វើយ៉ាងណា ឲ្យធ្វើវេទិកាសាធារណៈដើម្បីជួបជាមួយ អាណាព្យាបាលសិស្សដើម្បី រកដំណោះស្រាយផ្សេងៗជូនសិស្ស។

លោកអភិបាលបានផ្ដាំផ្ញើដល់នាយក នាយករងសាលានូវបញ្ហាចំនួន ៤ចំណុចដូចខាងក្រោម៖ គណៈគ្រប់គ្រងសាលាទាំងរដ្ឋ ទាំងឯកជន ទាំងអស់ ធ្វើវេទិកាសាធារណៈ យ៉ាងហោច ៣ខែម្តង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយមាតាបីតា ឬអាណាព្យាបាលសិស្ស ក្នុងគោលបំណង ពិភាក្សាពីបញ្ហាផ្សេងៗ និងស្វែងរកដំណោះស្រាយជូន ។

គណៈគ្រប់គ្រងសាលាត្រូវមានកិច្ចប្រជុំជាមួយ លោកគ្រូអ្នកគ្រូ ដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសាលា។ មិនថាគ្រឹះស្ថានរដ្ឋ ឬឯកជនត្រូវតែកែលម្អ និងយកចិត្តទុកដាក់បន្ថែមក្នុងការតម្រង់ទិសដៅសិក្សារបស់សិស្ស។ បន្ថែមពីនេះទៀតអាជ្ញាធរមូលដ្ឋាន និងមាតា បិតា ទាំងអស់ ត្រូវជម្រុញឲ្យកុមារនៅមូលដ្ឋានបានចូលរៀនគ្រប់ៗគ្នា ៕

លោកប៉ា សុជាតិវង្សផ្តាំផ្ញើ ឲ្យនាយកសាលា និងអាណាព្យាបាល ត្រូវផ្សារភ្ជាប់ជាមួយគ្នា