ក្រុមការងារ ស្រាវជ្រាវ ព្រំដែន កម្ពុជា-វៀតណាម រកឃើញបង្គោល ព្រំដែន១០០០

ភ្នំពេញ៖ បន្ទាប់ពីចង់ដឹងបញ្ហាជាក់ស្តែង នាពេលបច្ចុប្បន្ន ទាក់ទិនព្រំដែនកម្ពុជានិង វៀតណាមក្រុមអ្នកស្រាវជ្រាវរបស់ រាជបណ្ឌិត សភាកម្ពុជា បានចុះធ្វើការសិក្សា ស្រាវជ្រាវ អស់រយៈពេលជាង៧ខែ លើផ្ទៃដីចម្ងាយជិត៥០០គីឡូម៉ែត្រ ។

ក្នុងប្រតិបត្តិការ៧ខែនេះ ក្រុមការងារបានរកឃើញ បង្គោលចំនួន១០០០បង្គោល ក្នុងនោះមានបង្គោល តាំងពីសម័យបារំាង  និងបង្គោលដែលរាជរដ្ឋាភិបាល ប្រទេសទាំងពីរ បានឯកភាពគ្នា ទើបនឹងបោះថ្មីផងដែរ។

  ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរាជបណ្ឌិតសភាលោក បណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា ក្នុងរយៈពេលនេះ  ក្រុមការងារមានការលំបាក ដោយធ្វើការឆ្លងកាត់  បឹង ភក់ និងទីកន្លែងដែលមិននឹងស្មានដល់ ។

លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា «មកដល់ថ្ងៃនេះ ក្រុមការងាររកឃើញ ១ពាន់បង្គោលហើយ ទាំងរៀងបង្គោលរណប  បង្គោលឆ្នាំ១៨៨៥  និងបង្គោលសម័យបារំាង ហើយ បង្គោលចូលទឹកដីវៀតណាម ចំនួនប៉ុន្មាន កម្ពុជាប៉ុន្មាន ខ្ញុំមិនទាន់ប្រាប់ពេលនេះទេ។  សង្គ្រាមធំណាស់ ទុក ឲ្យក្រសួងរៀបចំដែនដីនគររូបណីយកម្ម និងសំណង់ ចុះបញ្ជីដីសិន  ព្រោះអ្នកដឹងបានដឹង  តាមព្រំដែនគ្មានប្រជាជនទេ  ពេលគេដឹងនឹងមានអ្នកចាប់យកដី បង្កឲ្យមានការឈ្លោះគ្នា»។

  លោកបណ្ឌិត ឲ្យដឹងទៀតថា ការចុះស្រាវជ្រាវនេះ ក្រុមការងារមិនយកផែនទីដែល តម្កល់នៅអង្កការសហប្រជាជាតិនោះទេ  គឺរាជបណ្ឌិតសភា យកផែនទី បោនខ្នាត១លើ១រយពាន់(១/១០០.០០០) ដែលគ្មានតម្កល់នៅទីណា ពិសេសយកផែនទីដែលទទួលពីអន្តរជាតិ។

ទោះបីជាក្រុមការងារស្រាវជ្រាវនៅខេត្ត៤ ជាប់ព្រំដែនវៀតណាមនា ពេលកន្លងមកយ៉ាងណាក្តី បើតាមលោក សុខ ទូច ឲ្យដឹងថា នៅថ្ងៃទី១០ កុម្ភៈ ខាងមុននេះ ក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា វៀតណាមនឹងចុះទៅខេត្តតាកែវជាប់ប្រទល់ ជាមួយវៀតណាម នៅតំបន់ថ្មបីដុំ ដែលមានរឿង នាពេលកន្លងមក។

លោកបញ្ជាក់ថា«រាល់សំណើរដែលក្រុមការងារស្រាវជ្រាវ ដាក់ទៅនៅពេលចប់សព្វគ្រប់ ដូច្នេះរឿងរដ្ឋាភិបាល មិនទទួលយកជារឿងរបស់រដ្ឋាភិបាល” ។

សម្រាប់ការចុះស្រាវជ្រាវ បង្គោលព្រំដែនកម្ពុជា- វៀតណាមលោក បណ្ឌិត សុខ ទូច ថាក្រុមការងារបានសិក្សាលើទិន្នន័យគ្រប់យ៉ាង ដូចជា សិក្សាលើបង្គោល    បង្គោលដែលបោះហើយនា ពេលបច្ចុប្បន្នប្រៀបធៀប និងបង្គោលពីអតីតកាល៕