កម្លាំង (អ ហ) ខេត្តកំពត បង្កាបករណី គ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៤នាក់ ជាមួយថ្នាំញៀន ១កញ្ចប់

កំពត ៖ កម្លាំង(អហ) នៃមន្ទីរយុត្តិធម៌ខេត្តកំពត ចុះបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន ៤នាក់ រួមនឹងវត្ថុតាង កាលពីម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៣ ខែគុម្ភះ ឆ្នាំ២០១៦ ចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មន្ត្រី (អហ)នៃមន្ទីរស្រាវជ្រាវខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៤: ១-ឈ្មោះប៊ូ ពិសាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងកន្លែងរស់នៅមិន ពិតប្រាកដ,២-ឈ្មោះបាន ដំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត,៣-ឈ្មោះសូន ចិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រែណោង ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត និង ៤-ឈ្មោះអ៊ា សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

វត្ថុតាងរឹបអូសបាន មានថ្នាំញៀន១កញ្ចប់ ស្មើ ០,៧៥ក្រាម និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំង (អហ)ជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាម ច្បាប់ ៕

កម្លាំង (អ ហ) ខេត្តកំពត បង្កាបករណី គ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៤នាក់ ជាមួយថ្នាំញៀន ១កញ្ចប់