​ឧបករណ៍​បក​ប្រែ​ភាសា​វ័យ​ឆ្លាត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​

​ឧបករណ៍​បក​ប្រែ​ភាសា​វ័យ​ឆ្លាត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​

អ្នក​រាល់​គ្នា​ប្រហែល​ជា​ធ្លាប់​ជួប​​បញ្ហា​រនាំង​នៃ​ភាសា​ នៅ​ពេល​​​ជួប​ជា​មួយ​ជន​បរទេស​ម្តងៗ ជា​ពិសេស​គឺ​ជនបរទេស​ដែល​មិន​ចេះ​ភាសា​អង់គ្លេស​។​ ពេល​ខ្លះ​​​បញ្ហា​នៃ​រនាំង​ភាសា​នេះ​ ​បាន​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​បោះបង់​​ឱកាស​ចេញ​ទៅ​បរទេស​ផង​ក៏​មាន​។​ ​​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​បាន​ផលិត​​ឧបករណ៍​ម្យ៉ាង​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ការ​បក​ប្រែ​ភាសា​នានា​បាន​យ៉ាង​ល្អ​។​

ឧបករណ៍​នោះ​មាន​ឈ្មោះ​ថា ili ដែល​វា​មាន​សមត្ថភាព​អាច​បក​ពី​ភាសា​អង់គ្លេស​ទៅ​ភាសា​ជប៉ុន និង​ចិន សម្រាប់​ម៉ូដែល​ដំបូង​ហើយ​ក្រុមហ៊ុន​អះអាង​ថា​ ili អាច​បក​ប្រែ​ភាសា​ផ្សេងៗ​ទៀត​នា​ពេល​ខាង​មុខ​។

 

ចំណុច​ពិសេស​របស់ ili គឺ​វា​មាន​រាង​តូច​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ ហើយ​វា​មាន​បំពាក់​ឧបករណ៍​បំពង​សម្លេង​ដែល​អាច​បញ្ចេញ​សម្លេង​ច្បាស់​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ​។ លើស​ពី​នេះ​វា​មិន​តម្រូវ​ឲ្យ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត​អ្វី​ទាំង​អស់​។​

 

ជា​មួយ​គ្នា​នេះ​ ili ​អាច​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​អន្តរជាតិ​នា​ចុង​ឆ្នាំនេះ​ផង​ដែរ​។​ តែ​ចំពោះ​តម្លៃ​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

 

​ឧបករណ៍​បក​ប្រែ​ភាសា​វ័យ​ឆ្លាត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ iamili