ទស្សនីយភាព គួរឲ្យភ្ញាក់ផ្អើល! ព្យុះហេនរី  បក់ទឹកធ្លាក់ ឲ្យហូរត្រឡប់ឡើងលើវិញ (មានវីដេអូ)

ស្កុតលែន៖ មានវាយប្រហារដោយព្យុះហេនរី (Henry) មួយនៅក្នុងប្រទេសស្កុតលែន ហើយវីដេអូត្រូវគេថតបាន មិនមែនជារឿងអាក្រក់ វិនាស ឬភាពស្រងោះស្រងោចអ្វីឡើយ តែជាទិដ្ឋភាពមិនគួរឲ្យជឿ ដែលទឹកជ្រោះហូរឡើងទៅលើវិញ។

ខណៈពេលដែលល្បឿនខ្យល់ ឈានដល់លើលពី ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឲ្យតំបន់ខ្លះ នៅឧបទ្វីប Ardmeanach Peninsula មានទឹកធ្លាក់ផាត់ឡើងទៅលើវិញ។ វីដេអូដែលថតបាន នៅពេលថ្ងៃត្រង់ដោយ លោក Reuben O’Connell  ក្នុងគ្រាដែលគាត់ មកមើលអចលទ្រព្យមួយកន្លែង របស់ក្រុមហ៊ុនដែលលោកធ្វើការ។

លោក O’Connell បានប្រាប់ថា “ខ្ញុំបានឃើញហេតុការណ៏នេះកើតឡើង ពេលដែលខ្ញុំនៅបរិវេនសួនច្បារ” ។​ វាជាកម្លាំងខ្យល់ដ៏ខ្លាំងមួយ បើសិនជាអ្នកបានឃើញហេតុការណ៏នោះវិញ អ្នកប្រហែលជាគិតថាវាអស្ចារ្យខ្លាំងប៉ុណ្ណា ហើយទិដ្ឋភាពលើកោះ និងអាកាសធាតុពេលនោះ ពិតជាធ្វើឲ្យរំភើបក្នុងចិត្តផងដែរ”។

បុរសវ័យ៣៥ឆ្នាំរូបនេះ បានបន្តទៀតថា “ទស្សនីយភាព ដ៏គួរឲ្យចាប់អារម្មណ៏នេះ មានអ្នកចូលមើលច្រើនជាង ៩០០,០០០នាក់ នៅលើទំព័រហ្វេសប៊ុកខ្ញុំ” ៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ទស្សនីយភាព គួរឲ្យភ្ញាក់ផ្អើល! ព្យុះហេនរី  បក់ទឹកធ្លាក់ ឲ្យហូរត្រឡប់ឡើងលើវិញ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត