ដល់ក! ស្តី្រម្នាក់បន្លំៗ ដាក់ជីធម្មជាតិ នៅស្ថានីយ៍រថភ្លើង ត្រូវគេថតបាន

ចិន៖ ស្ត្រីម្នាក់បានក្លាយជាតារាល្បីល្បាញ នៅលើបណ្តាញសង្គម ត្រឹមមួយពព្រិចភ្នែក បន្ទាប់ពីអ្នកលេងអុិនធឺណែតម្នាក់ បានបង្ហោះរូបថតរបស់គាត់ កំពុងធ្វើសកម្មភាពលួចបន្ទោរបង់​ នៅស្ថានីយរថភ្លើង ដោយគ្មានការអៀនខ្មាស។

បុរសម្នាក់ឈ្មោះ Wong បានបង្ហោះរូបថត ស្តីពីសកម្មភាពស្ត្រីម្នាក់ លួចបន្ទោរបង់នៅស្ថានីយ៍រថភ្លើង នៅលើបណ្តាញសង្គម ធ្វើឲ្យមនុស្សម្នាមានការហួសចិត្ត និងនាំគ្នាចែករំលែកជាច្រើន។ ហេតុការណ៍នេះដែរ កើតឡើងនៅឯស្ថានីយ៍រថភ្លើងក្រោមដី Tsim Sha Tsui កាលពីវេលាម៉ោងប្រហែល ៨ព្រឹក ថ្ងៃចន្ទ័ សប្តាហ៍នេះ។

បើតាមលោក Wong បានឲ្យដឹងថា គាត់សង្ស័យស្តី្រម្នាក់នោះជាជនជាតិចិនដីគោក ព្រោះគាត់លឺស្រ្តីនោះ និយាយភាសាចិនដីគោក។ គាត់មានការសោកស្តាយ ដែលមិនអាចឃាត់ស្ត្រីនោះបាន ហើយបានត្រឹមបង្ហោះរូបថត អំពីហេតុការណ៍នោះ ឲ្យមនុស្សទូទៅជួយពិចារណាតែប៉ុណ្ណោះ។

លោក Wong បាននិយាយថា៖ "វាគួឲ្យខ្ពើមមែនទែន។ គាត់គ្រាន់តែដាក់ ក្រដាសមួយសន្លឹកទ្រាប់ឥដ្ឋ រួចបន្ទោរបង់តែម្តង។ សម្រាប់គាត់ម្នាក់នោះ មើលទៅដូចជារឿងធម្មតាចឹង!"។

ទោះជាយ៉ាងណាក៏ដោយ លោក Wong មិនបាននៅរង់ចាំមើល សកម្មភាពស្ត្រីម្នាក់នោះ ដល់ចប់ចុងចប់ដើមនោះទេ ក៏ព្រោះតែគាត់មានការប្រញ៉ាប់ តែគាត់បានឃើញថា មានអ្នកធ្វើការនៅស្ថានីយ៍រថភ្លើងនោះ ២នាក់បានចូលទៅឃាត់ស្រ្តីនោះ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ផងដែរ៕

ដល់ក! ស្តី្រម្នាក់បន្លំៗ ដាក់ជីធម្មជាតិ នៅស្ថានីយ៍រថភ្លើង ត្រូវគេថតបាន

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត