បម្រុង​ចេញ​ប្លន់ ត្រូវ​នគរបាល​ស្រុក​ពាម​ជ​រ៍ ឃាត់ខ្លួន​មុន​

ព្រៃវែង: កម្លាំង​នគរបាល​មូលដ្ឋាន ស្រុក​ពាម​ជ​រ៍ បាន​ល្បាត​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាមុខសញ្ញា​ប្លន់ ប្រដាប់អាវុធ​ម្នាក់ ដកហូត​កាំភ្លើង AK មួយ​ដើម​ច្រក​ក្នុង​បាវអមដោយ​បង់​មួយ មាន​២៩​គ្រាប់ ដែល​ជននេះ​ប្រុង​ចេញ​ធ្វើ​សកម្មភាព​នៅ​ទី​ន្លែ​ង​ណាមួយ​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​យប់ ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០១៦ ចំណុច​ភូមិ​វា​ល្បងឃុំ​អង្គ​អង់ ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ល្បាត​ឃាត់ខ្លួន​មាន ឈ្មោះ សំ ធី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​សំរោង ស្រុក​ស្អាង ខេត្តកណ្តាល (​ជនសង្ស័យ​មុខសញ្ញា​ប្លន់ នៅ​ខេត្តកណ្តាល​កំពុង​រត់គេច​ខ្លួន​)​។​

​មុនពេល​ឃាត់ខ្លួន គឺ​ជនសង្ស័យ​បាន ជិះ​ម៉ូតូ​ដឹក​បាវ​មួយ​បាន​ឆ្លងកាត់​ចំណុច​ភូមិ​វាល្បង​ឃុំ​អង្គ​អង់ ស្រុក​ពាម​ជ​រ៍ ពេលនោះ​សមត្ថកិច្ច​​យើង​ល្បាត សង្ស័យ​ក៏​ស្ទាក់ចាប់ឆែកឆេរ ក៏​ប្រទះឃើញ​អាវុធ AK កាត់​ស្វាយ​១​ដើម គ្រាប់​២៩​គ្រាប់​»​។បច្ចុប្បន្ន​ជនសង្ស័យ បាន​កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ចាត់ការ​តាមច្បាប់​៕R

បម្រុង​ចេញ​ប្លន់ ត្រូវ​នគរបាល​ស្រុក​ពាម​ជ​រ៍ ឃាត់ខ្លួន​មុន​

បម្រុង​ចេញ​ប្លន់ ត្រូវ​នគរបាល​ស្រុក​ពាម​ជ​រ៍ ឃាត់ខ្លួន​មុន​