ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ត្រាក់ទ័រ​​ភ្ជួរ​យក​​មើមដំឡូង​មី​ប៉ះ​មីនតោន​២​គ្រាប់ ​សល់​ពី​សម័យ​សង្គ្រាម ​សំណាងល្អ​មិន​ផ្ទុះ ​បណ្តាលឱ្យ​​ភ័យ​​ព្រលឹង​ចុង​សក់ ​កាលពី​វេលា​ម៉ោង​០៤រសៀល​​ថ្ងៃ​ទី​០៣​ កុម្ភៈ ​២០១៦ ​ស្ថិត​នៅ​ចំណុច​ចំការ​ដំឡូង​មី​ ខាងត្បូង​ភ្នំ​យាយ​សុំ​ ស្ថិត​ភូមិ​ទួលពង្រ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ។

តាម​​សម្តី​​ម្ចាស់​ចម្ការ ​និង​ជា​អ្នក​បើក​ត្រាក់ទ័រ​បាន​ឱ្យ​ដឹង​ថា ​នៅ​ពេល​ដែល​គាត់​ភ្ជួរ​​យក​មើមដំឡូង​មី​ និង​ចម្ការ​​ស្ទើរតែ​រួចរាល់​ហើយ​ស្រាប់តែ​​ភ្អួ​រ​បង្ហើយ​ចុង​​ចម្ការ ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីនតោន​​ចំនួន​២​គ្រាប់​ដាក់​ក្បែរ​គ្នា​ ។

តែ​សំណាងល្អ ​ពេល​ភ្ជួរ​ប៉ះ​មីនតោន​២​គ្រាប់​មិន​ផ្ទុះ ​តែបង្ក​​ភ័យ​ស្ទើរតែ​ព្រលឹង​ចុង​សក់​​ទៅ​ហើយ ​ព្រោះ​មីនតោន​ បើ​ផ្ទុះ​ គឺ​កម្រ​រស់​ណាស់​នេះ​ សំណាង​លើ​​១០០​​សំណាង ​។

លោក តាំង សុ​ហេង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ​ក្រោយ​ពេល​ម្ចាស់​ចម្ការ​ភ្ជួរ​ប្រទះ​ឃើញ​មីនតោន​២​គ្រាប់ ​នៅ​ក្បែរ​គ្នា​ គឺជា​គ្រាប់​មីន​សល់​ពី​សម័យ​សង្គ្រាម ​ហើយ​បាន​រាយ​ការ​ណ៍​ជូន​ក្រុមការងារ​ហា​ឡូ​ត្រាស់ ​មក​ទទួលយក​ទៅ​កម្ទេច​ចោល​។