នាង Lady Gaga នឹងបង្ហាញខ្លួន ក្នុងពីរព្រឹត្តិការណ៍ធំៗ នៅខែកុម្ភៈនេះ

អាមេរិក៖ កំពូលតារាសម្រៀងប៉ុបនាង Lady Gaga នឹងសម្តែងក្នុងពីរព្រិត្តិការណ៍ ផ្សេងគ្នានៅខែកុម្ភៈនេះ គឺក្នុងព្រិត្តិការណ៍ភ្លេងជាតិនៅ Super Bowl និងចូលរួមក្នុងពិធី ប្រគល់ពានរង្វាន់ Grammys គោរពវិញ្ញាណក្ខន្ធលោក David Bowie ដែលស្លាប់់កាលពីខែមុន ។

ប្រភពព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៩ឆ្នាំនាង Lady Gaga នឹងច្រៀងបទគោរពភ្លេងជាតិ "The Star-Spangled Banner" ក្នុងកាប្រកួតបាល់ទាត់ថ្នាក់ជាតិនៅ Super Bowl 50 ថ្ងៃអាទិត្យនេះឯទីក្រុង San Francisco ។

Super Bowl ជាព្រិត្តិការណ៍ដែលមានទស្សនា តាមទូរទស្សន៍ច្រើនបំផុតនៅ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗហើយឆ្នាំនេះLady Gaga ជាតារាចម្រៀងដែលមានកិត្តិយស បានសម្តែងនៅទីនោះ។

ប្រភពបានឲ្យដឹងទៀតថា ក្រៅពីបង្ហាញខ្លួនក្នុងព្រិត្តិការណ៍ Super Bowl នាង Lady Gaga ដែលនឹងប្រារពខួបកំណើត៣០ឆ្នាំនៅខែក្រោយនេះ នឹងបង្ហាញខ្លួននៅកម្មវិធី Grammy Awards ថ្ងៃទី១៥ខែកុម្ភៈខាងមុខនេះ។

តារាចម្រៀងដែល តែងតែលេងស្ទីលប្លែកនាង Lady Gaga បានប្រកាសដែលថាខ្លួននឹង ចេញចម្រៀងអាល់ប៊ុមថ្មីនៅក្នុងឆ្នាំ២០១៦នេះផងដែរ ៕

នាង Lady Gaga នឹងបង្ហាញខ្លួន ក្នុងពីរព្រឹត្តិការណ៍ធំៗ នៅខែកុម្ភៈនេះ

នាង Lady Gaga នឹងបង្ហាញខ្លួន ក្នុងពីរព្រឹត្តិការណ៍ធំៗ នៅខែកុម្ភៈនេះ