គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជាបានរៀបចំ វគ្គសិក្សាអប់រំសុខភាព ដល់មន្ត្រីនិងអាណាព្យា បាលជនខ្សោយសតិបញ្ញា

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ នៅទីរួមខេត្តបាត់ដំបង គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកកម្ពុជាបានសហការ ជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបងបានរៀបចំវគ្គសិក្សាផ្នែកអប់រំសុខភាព ដល់មន្ត្រីសុខាភិបាល មន្ត្រីសង្គមកិច្ច មន្ត្រីអប់រំ និងអាណាព្យាបាលជនខ្សោយសតិបញ្ញា ចំនួន ២២ នាក់នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក ចាប រតនា មន្រ្តីគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកកម្ពុជា និងជាអ្នករៀបចំវគ្គនេះ បាននិយាយថា វគ្គសិក្សាផ្នែកអប់រំសុខភាពដល់អ្នកថែទាំជនខ្សោយសតិបញ្ញាគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកកម្ពុជាតាមបណ្តាខេត្តចំនួន ៤ គឺខេត្តស្វាយរៀង , ខេត្តតាកែវ ,ខេត្តកំពង់ធំ និងខេត្តបាត់ដំបង។ ចំពោះធ្វើឡើងនៅថ្ងៃទី ២០ខែមករា ឆ្នាំ២០១៦ បានសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀង ដោយសិក្សាផ្នែកអប់រំសុខភាព ដល់មន្ត្រីសុខាភិបាល មន្ត្រីសង្គមកិច្ច មន្ត្រីអប់រំ និងអាណាព្យាបាលជនខ្សោយសតិបញ្ញា ចូលរួមចំនួន ២០ នាក់ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ខេត្ត។

លោកបានបន្តថា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកកម្ពុជា បានសហការ ជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ បានរៀបចំវគ្គសិក្សាផ្នែកអប់រំសុខភាព ដល់មន្ត្រីសុខាភិបាល មន្ត្រីសង្គមកិច្ច មន្ត្រីអប់រំ និងអាណាព្យាបាលជនខ្សោយសតិបញ្ញា ចំនួន ២០ នាក់ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ រីឯថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកកម្ពុជា បានសហការ ជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ បានរៀបចំវគ្គសិក្សាផ្នែកអប់រំសុខភាព ដល់មន្ត្រីសុខាភិបាល មន្ត្រីសង្គមកិច្ច មន្ត្រីអប់រំ និងអាណាព្យាបាលជនខ្សោយសតិបញ្ញា ចំនួន ២០ នាក់ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត។

លោក ចាប រតនា បានបន្ថែមទៀតថា បំណងធំនៃការបើកវគ្គសិក្សានេះ គឺដើម្បីបង្កើនការយល់ដឹងផ្នែកសុខភាពទូទៅ សុខភាពមាតា សុខភាពទារក សុខភាពមាត់ ធ្មេញ និងសុខភាពនៃការរស់នៅប្រចាំថ្ងៃ របស់ជនខ្សោយសតិបញ្ញា ពិសេសជំរុញឱ្យពួកគាត់លើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញាឲ្យចូលរួមហាត់ប្រាណ ការលេងកីឡា ដើម្បីពង្រឹកកាយសម្បទា និងស្នើសុំមន្ត្រីសុខាភិបាល ឬមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់ មន្ត្រីពាក់ព័ន្ធ និងគ្រួសារផ្សេងៗទៀត នៅក្នុងសហគមន៍របស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីបញ្ញាសុខភាពនៃការរស់នៅប្រចាំថ្ងៃ សំដៅឈានទៅរស់នៅប្រកដដោយសុខុដុមរមនាជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។ ចុងបញ្ចប់ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សូមស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសុខាពិបាល មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមរាជធានី ខេត្ត ជាសេនាធិការ សុំជួយឱ្យមានការបញ្ចុះតម្លៃ ឬលើកលេងនៃការព្យាបាល ចំពោះជនខ្សោយសតិបញ្ញា៕

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជាបានរៀបចំ វគ្គសិក្សាអប់រំសុខភាព ដល់មន្ត្រីនិងអាណាព្យា បាលជនខ្សោយសតិបញ្ញា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជាបានរៀបចំ វគ្គសិក្សាអប់រំសុខភាព ដល់មន្ត្រីនិងអាណាព្យា បាលជនខ្សោយសតិបញ្ញា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជាបានរៀបចំ វគ្គសិក្សាអប់រំសុខភាព ដល់មន្ត្រីនិងអាណាព្យា បាលជនខ្សោយសតិបញ្ញា