តារាសម្តែង Vin Diesel បង្ហាញពីថ្ងៃចេញផ្សាយ រឿងFast and Furious វគ្គ៩និង វគ្គ១០

អាម៉េរិក៖ ភាពយន្ត Fast and Furious វគ្គ៩និង វគ្គ១០ នឹងប្រកាសពីថ្ងៃចេញផ្សាយរបស់ខ្លួន នៅពេលដែល ភាពយន្តវគ្គ៨ ដែលប្រកាសផ្សាយជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ខាងមុខ  បើយោងតាមគេហទំព័រ autoblog ចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

តារាសម្តែង Vin Diesel  បានបង្ហោះព័ត៌មាននៅលើ  Instagram របស់គាត់ដោយបញ្ជាក់ថា សម្រាប់ភាពយន្តបន្ទាប់  Fast 8 នឹងបង្ហាញនៅលើផ្ទាំងក្រណាត់ស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧  ហើយវគ្គបន្ទាប់នៃភាពយន្តនេះ គឺវគ្គ៩ នៅថ្ងៃទី៩ មេសា ឆ្នាំ២០១៩ និងវគ្គ១០ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។

កន្លងមកសម្រាប់ត្រកូលភាពយន្ត Fast and Furious នេះជាភាពយន្តដែលជាប់លំដាប់ថ្នាក់ទី១ នៅលើពិភពលោក ដោយរកចំណូលបានដល់ទៅ១ពាន់លានដុល្លារអាម៉េរិក  ក្នុងរយៈពេល១៧ ថ្ងៃតែប៉ុណ្ណោះ ។ ភាពជោគជ័យមួយចំនួន នៃរឿងនេះគឺអាចរាប់បញ្ជូលមកពី តារាសម្តែង  Paul Walker បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍  ហើយរឿងនេះត្រូវបានធ្វើបន្តឧទ្ធិសដល់វិញ្ញាណក្ខន្ធតារាសម្តែងរូបនេះ ។ លោក Cody Walker ត្រូវជាប្អូនប្រុសតារាសម្តែង Paul Walker  បានលេចមុខតាមរយៈរឿងនេះ ដើម្បីបំពេញប្លង់ដែលត្រូវជំនួស Paul Walker   ហើយក៏លេចឭពាក្យចចាមអារាមផងដែរថា នឹងបង្ហាញមុខក្នុងភាពយន្ត  Fast 8 ផងដែរ។

ភាពយន្ត Fast 8 នឹងយកទីក្រុង ញ៉ូវយ៉ក ធ្វើជាកន្លែងសម្តែងភាពយន្តនេះ ដែលដឹកនាំដោយលោក F. Gary Gray ៕

តារាសម្តែង Vin Diesel បង្ហាញពីថ្ងៃចេញផ្សាយ រឿងFast and Furious វគ្គ៩និង វគ្គ១០