វិធីបំបាត់ ស្នាមអ៊ុចៗ លើមុខយ៉ាងមាន ប្រសិទ្ធភាពបំផុត

វិធីបំបាត់ ស្នាមអ៊ុចៗ លើមុខយ៉ាងមាន ប្រសិទ្ធភាពបំផុត

ស្នាមអ៊ុចៗលើផ្ទៃមុខអាចកើតមានលើស្ត្រីគ្រប់វ័យ។ ស្ត្រីខ្លះចូលចិត្តវា និងគិតថាមើលទៅគួរឲ្យស្រឡាញ់ តែខ្លះទៀតយល់ថាវាគឺជាហេតុផលធ្វើឲ្យពួកគេខ្មាស់គេ ហើយក៏ស្វែងរកវិធីដើម្បីលុបបំបាត់វាចោលរហូតដែរ។ បើសិនជាអ្នកស្ថិតក្នុងចំណោមមនុស្សក្រុមទីពីរនេះមែន អ្នកពិតជាអានអត្ថបទត្រូវហើយ។

ស្នាមអ៊ុចៗលើផ្ទៃមុខមានសភាពមូល និងទ្រវែង ពណ៌ត្នោត ឬខ្មៅ ដែលមានទំហំខុសៗគ្នាទៅតាមផ្ទៃមុខមនុស្សម្នាក់ៗ ហើយអាចកើតលើមុខ ជុំវិញច្រមុះ និងថ្ពាល់។ អាការៈនេះដែរ ឃើញច្រើនកើតឡើងនៅរដូវក្តៅ ដោយសារតែមនុស្សរងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើន ប៉ុន្តែរឿងនេះក៏អាចដោយសារកត្តាដំណរពូជ ឬសញ្ញានៃអតុល្យភាពអ័រម៉ូន។

ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រព្យាបាលតាមបែបធម្មជាតិមួយចំនួនដែលមនុស្សគ្រប់គ្នាអាចធ្វើបាន។

ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មាប្រហែលជាមានប្រសិទ្ធភាពបំផុតហើយក្នុងការព្យាបាលស្នាមអ៊ុចៗលើមុខ។ វាអាចផ្តល់ភាពភ្លឺរលោងដល់សរសៃសក់បាន ដូច្នេះវាក៏អាចផ្តល់លទ្ធផលដូចគ្នានៅលើស្បែកដែរ។ ចូរយកទឹកក្រូចឆ្មាស្រស់ៗលាបលើស្នាមអ៊ុចៗនោះ ម៉ាស្សាវាដោយប្រើម្រាមដៃ ១០ ទៅ១៥នាទី។ ក្រោយពីម៉ាស្សារួច ចូរលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗ និងសម្ងួតមុខដោយកន្សែង។ ចូរធ្វើបែបនេះចំនួនពីរដងក្នុងមួយថ្ងៃរហូតដល់ស្នាមអ៊ុចៗនោះបាត់ទៅវិញ។

ទឹកឃ្មុំ

ចូរលាយទឹកឃ្មុំជាមួយទឹកធម្មតាខ្លះ ហើយកម្តៅវារហូតដល់រលាយចូលគ្នា។ ចូរប្រើសំឡីផ្តិត ហើយយកមកលាបលើស្នាមអ៊ុចៗលើមុខនោះ។ ចូរទុកចោលពីរនាទី និងលាងសម្អាតវិញដោយទឹកក្តៅឧណ្ហៗ។

ល្ហុង

វិធីសាស្ត្រមួយទៀតដែលអាចលុបបំបាត់ស្នាមអ៊ុចៗលើមុខបានគឺការប្រើទឹកល្ហុង។ ផ្លែឈើមួយនេះមានអង់ស៊ីមម្យ៉ាងដែលអាចជួយផ្តល់ភាពសស្អាតដល់ស្បែកបាន។ ចូរលាបទឹកល្ហុងនៅលើស្នាមទាំងនោះ ហើយម៉ាស្សាថ្នមៗចំនួន ១០នាទី។ ចូរលាងវាចេញដោយទឹកក្តៅឧណ្ហៗ។ ទឹកល្ហុងមិនត្រឹមតែអាចកំចាត់ស្នាំអ៊ុចៗលើស្បែកយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែវាក៏ជួយព្យាបាលជំងឺស្បែក និងធ្វើឲ្យស្បែកកាន់តែម៉ត់រលោង និងសុខភាពល្អទៀតផង៕

ប្រភពពី៖http://www.health.com.kh/