ចេញល្បាត​ពេលយប់ ចាប់បាន​ចោរ​គាស់​ផ្ទះ ២ នាក់​ នៅ​ខណ្ឌ​សែន​សុខ

Doliprane TVC

​ភ្នំពេញៈ ចោរ​គាស់​ផ្ទះ​អស់​ល​ក្ខ័ ២ នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​អន្តរាគមន៍​របស់​ខណ្ឌ​សែន​សុខ ចុះ​ល្បាត​ក៏​ប្រទះឃើញ និង ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​ប៉ុស្តិ៍​ទឹកថ្លា​កាលពី​វេលា​ម៉ោង ២ និង ៥០ នាទី​ទៀបភ្លឺ​ឈានចូល​យប់​ថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ផ្ទះជួល​មួយកន្លែង​គ្មាន​លេខ​នៅ​ខាងក្រោយ​ផ្សារ​ទឹកថ្លា ភូមិ​ផ្សារ​ទឹកថ្លា​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ចេញល្បាត​ពេលយប់ ចាប់បាន​ចោរ​គាស់​ផ្ទះ ២ នាក់​ នៅ​ខណ្ឌ​សែន​សុខ

​ចោរ​ទាំង ២ នាក់​នេះ​ទី​១ មានឈ្មោះ ប៉ូច សី​ហាក់​អាយុ ១៩ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ស្ងូ​ន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​
​ទី ២ ឈ្មោះ ទិ​ត្យ​យុន សុភ​ក្ត្រ័ អាយុ ៣២ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​បុរី​សន្តិភាព ២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ចេញល្បាត​ពេលយប់ ចាប់បាន​ចោរ​គាស់​ផ្ទះ ២ នាក់​ នៅ​ខណ្ឌ​សែន​សុខ


​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង ២ នាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍​បញ្ចូនទៅ​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។

វិជ្ជា​