​តើ​អ្នក​មិន​គួរ​ដាក់​អ្វី​ក្នុង​បន្ទប់​កូន​?

​តើ​អ្នក​មិន​គួរ​ដាក់​អ្វី​ក្នុង​បន្ទប់​កូន​?

​បន្ទប់​ដែល​កូន​គេង​គឺ​ពិត​ជា​សំខាន់​ណាស់ ដូចនេះ​នៅពេល​ដែល​អ្នក​រៀបចំ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​របស់​មួយចំនួន​ដែល​អ្នក​មិន​គួរ​ដាក់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​ត្រូវ​យក​គ្រែ​របស់​មនុស្ស​ធំ​មក​ជំនួស​គ្រែ​កូនក្មេង​ដាក់​ឲ្យ​កូនគេង​ឡើយ ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​ចំពោះ​កូន​ជាខ្លាំង​។​
  2. ​នៅពេល​យប់ អ្នក​ត្រូវ​តែ​បិត​វាំង​នង​ក្នុង​បន្ទប់​កូន​ដើម្បីឲ្យ​គេ​អាច​គេ​ងលក់​ស្រួល ហើយ​ពេល​ព្រឹក​ត្រូវ​តែ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​ពន្លឺព្រះអាទិត្យ​ចាំង​ចូលទៅ​ក្នុង​បន្ទប់ និង​ខ្យល់អាកាស​អាច​ចូល​ទៅ​បាន ទើប​បន្ទប់​កូន​មិន​ពោរពេញ​ទៅ​ដោយ​មេរោគ​ជាច្រើន​ដែល​អាច​ធ្វើឲ្យ​គេ​មាន​ជំងឺផ្សេងៗ​យ៉ាង​ងាយ​បំផុត​។​
  3. ​ដើម្បី​ការពារ​កូន​មិនឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​តែ​អគ្គិ​ស​នី អ្នក​មិន​ត្រូវ​ដាក់​ទូរទស្សន៍ កុំព្យូទ័រ​ក្នុង​បន្ទប់​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​យ៉ាង​ងាយ​នៅពេល​ដែល​អ្នក​មិន​ចាប់​អារម្មណ៍ កូន​អាច​ប៉ះ​ដែល​អាច​ធ្វើឲ្យ​គេ​ឆក់​បាន​យ៉ាង​ងាយ​បំផុត​។​
  4. ​នៅក្នុង​បន្ទប់​កូន អ្នក​មិន​ត្រូវ​ដាក់​កញ្ចក់​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍មិនស្ង​ប់ ដោយ​អាច​ធ្វើឲ្យ​គេ​ខ្លាច​បាន ដូចនេះ​យក​ល្អ​អ្នក​មិន​គួរ​ដាក់​ឡើយ ព្រោះ​ជួនកាល​អាច​ធ្វើឲ្យ​គេ​ភ័យ​យ៉ាង​ងាយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។