ទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ ការដំណើរ កម្សាន្តតាមទូក និងកាណូត នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានសក្កដានុពលផ្នែកទេសចរណ៍ កសិកម្ម និងនេសាទ នៅព័ទ្ធជុំវិញបឹងទន្លេសាប មានផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋជាច្រើន កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការទៅកម្សាន្តតាមការជិះទូក និងកាណូត មើលទេសភាពដ៏ស្រស់ត្រកាលនៅក្នុងខែប្រាំង ហើយអ្នកទេសចរអាចទៅមើលកន្លែងចិញ្ចឹមត្រី ជាមួយទេសភាពធម្មជាតិ ដែលមានហ្វូងសត្វស្លាប ជាច្រើនប្រភេទកំពុងហិចហើរខ្ញៀខ្ញាប្រចឹកគ្នា និងមានខ្លះទៀតកំពុងតែធ្វើសំបុកនៅលើមែកឈើ ។

ទេសភាពបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង គឺជាកន្លែងដែលអ្នកទេសចរ ចូលចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា មនុស្សជាច្រើនបានកោតសរសើរថា ខេត្តកំពង់ឆ្នាំងស្រស់ស្អាតជាងគេ មានទីតាំងនៅកណ្តាលទន្លេសាបក្នុងតំបន់បឹងទន្លេសាប។ ទេសភាពនៃបឹងទន្លេសាប បានទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជាច្រើនឲ្យមកទស្សនាជារៀងរាល់ឆ្នាំ។ ខេត្តនេះមានឧស្សាហកម្ម កសិកម្ម កសិ-ឧហ្សាហកម្ម ជាច្រើនកំពុងធ្វើសកម្មភាព យ៉ាងមមាញឹក ដូចជានេសាទត្រី ដាំស្រូវ និងធ្វើចានឆ្នាំង ដែលជាមុខរបរដ៏សំខាន់ សម្រាប់អ្នកស្រុកនៅតាមតំបន់នីមួយៗក្នុងខេត្តនោះ។

បឹងទន្លេសាប គឺជាកន្លែងនេសាទត្រីដ៏ល្បីល្បាញក្នុងតំបន់ និងជាសំបុក្រត្រីពងកូនដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទេសភាព បឹងទន្លេសាប អ្នកទេសចរក៏អាច រៀនពីរបៀបរស់នៅរបស់អ្នកនេសាទនៅក្នុងតំបន់នោះ ។ អ្នកទេសចរក៏អាច ចាប់យកទស្សនីយភាព ដ៏ស្រស់ត្រកាលនៅក្នុងខេត្តកំពង់ឆ្នាំងនេះ បើសិនជាអ្នកធ្វើដំណើរប្រហែល១គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង។ តំបន់នេសាទបឹងទន្លេសាបមានទីតាំងនៅខាងមុខផ្សារក្រោម ដែលមានផ្ទះអណ្តែតទឹកជាច្រើន។ នៅក្នុងខែប្រាំងមានគេនេសាទជាច្រើន ហើយអាចទៅមើលកន្លែងចិញ្ចឹមត្រី នៅក្នុងតំបន់នោះក៏បាន។ ជាពិសេសអ្នកទេសចរនឹងបានឃើញទេសភាពជាមួយនឹងសត្វស្លាបជាច្រើនប្រភេទដែលកំពុងធ្វើសំបុកនៅលើមែកឈើផងដែរ ហើយក៏អាចមើលសកម្មភាពអ្នកនេសាទត្រីនៅពេលព្រឹកព្រលឹម ។ រីករាយនឹងទេសភាពដ៏អស្ចារ្យនៃការដាក់មង ចាប់ត្រី ខ្លះនេសាទបានទៅដល់រាប់តោនទៀតផង។

ម្ចាស់ផែកាណូត ទេសចរណ៍មានឈ្មោះថា «ដើមពោធិ៍ទន្លេ» ស្ថិតនៅផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា សក្តានុពល ទេសចរនឹងកើនឡើងបន្ថែមទៀត ប្រសិនបើ មានការរៀបចំត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសក្រុមអាជីវករ ដែលមានកាណូត សម្រាប់ជួលដឹកភ្ញៀវទេសចរត្រូវចែករំលែកគ្នា តាមលេខរៀង ហើយមិនត្រូវដណ្តើមគ្នា និងបង្ករការរំខានដល់ អ្នករត់កាណូតដទៃទៀត និងរំខានដល់ភ្ញៀវទេសចរដែលគេមានបំណងមកទស្សនានៅក្នុងតំបន់នេះ៕

ទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ ការដំណើរ កម្សាន្តតាមទូក និងកាណូត នៅខេត្តកំពង់ឆ្នាំង

ទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ ការដំណើរ កម្សាន្តតាមទូក និងកាណូត នៅខេត្តកំពង់ឆ្នាំង

ទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ ការដំណើរ កម្សាន្តតាមទូក និងកាណូត នៅខេត្តកំពង់ឆ្នាំង

ទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ ការដំណើរ កម្សាន្តតាមទូក និងកាណូត នៅខេត្តកំពង់ឆ្នាំង