ចាប់ខ្លួន មេម៉ៅការ​ សំណង់ បើករត់បាត់ មិនព្រមបើកឲ្យ កម្មករ

បាត់ដំបង៖ កម្លាំងនគរខេត្តបាត់ដំបង នៅម៉ោងប្រមាណ ៩៖០០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានឃាត់ខ្លួន បុរសម្នាក់ ដែលជាមេការសំណង់ ដែលបានបើកលុយហើយ រត់ខេត្តបាត់ដំបង ទៅខេត្តសៀមរាប ដោយមិនព្រមបើកប្រាក់ឲ្យកម្មករខ្លួន។

បើតាមមន្រ្តីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ឈន រី អាយុ៥២ឆ្នាំ រស់នៅភូមិ ត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាមេការសំណង់ត្រូវបានឃាត់ខ្លួន ក្នុងករណីរំលោភ លើទំនុកចិត្ត បន្ទាប់ពីម្ចាស់សំណង់បើកប្រាក់ឲ្យ ហើយជនសង្ស័យ បានយកប្រាក់គេចខ្លួនទៅកាន់ខេត្តសៀមរាប ដោយមិនបានបើកប្រាក់ឲ្យកម្មករចំនួន៣នាក់។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលខេត្តបាត់ដំបង បានសហការជាមួយ នគរបាលខេត្តសៀមរាប រួចឃាត់ខ្លួននៅម៉ោង ១៨៖០០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយបច្ចុប្បន្នកំពុងសាកសួរ និងកសាងសុំណុំរឿងបញ្ជូនតាម នីតិវិធិ៕

ចាប់ខ្លួន មេម៉ៅការ​ សំណង់ បើករត់បាត់ មិនព្រមបើកឲ្យ កម្មករ