The Mirror 3D ខ្សែភាពយន្ត រន្ធត់ដែលលាយឡំ ជាមួយមនោសញ្ចេតនា និងកំប្លែង

ភ្នំពេញ៖ ២០១៦ ជាឆ្នាំដែលពេញដោយ ខ្សែភាពយន្តរន្ធត់ គ្រាន់តែដើមឆ្នាំប៉ុណ្ណោះ បន្ទាប់ពីរឿងខ្មោចដែលគួរអោយខ្លាច  “Friend Request” មានខ្សែភាពយន្តមួយទៀតគឺ The Mirror 3D ដែលមិនចាញ់ខ្សែភាពយន្តរន្ធត់ផ្សេងៗប៉ុន្មានទេ។

The Mirror 3D ជាខ្សែភាពយន្តអាស៊ី ដែលរួមបញ្ចូលគ្នាពីរឿខ្លីៗ មកពី៣ប្រទេសមាន ប្រទេសកូរ៉េបង្ហាញដំបូងគេ ក្នុងខ្សែភាពយន្តនេះ “The Phone”។ រឿងចាប់ផ្តើមពីការជាសះស្បើយ ពីគ្រោះថ្នាក់ចរាចរណ៍របស់ នារីម្នាក់ដែលគាត់តែងតែលេង Chat តាមទូរស័ព្ទជាមួយមនុស្សប្លែកមុខ។ នាងមានអារម្មណ៏កាន់តែធុញ នៅពេលដែលជើងគាត់ជាប់រុំបង់ ដោយសារគ្រោះថ្នាក់នោះ តែនាងមានអារម្មណ៌ល្អជាមនុស្សចំលែកដែលបាន Chat ជាមួយគ្នានោះ។ ដូចជាសាច់រឿងផ្សេងៗទៀតអញ្ចឹង អ្វីដែលនាងបានធ្វើពីមុនមិនកើតឡើង តាមនាងគិតទេ ហើយអ្នកត្រូវតែទស្សនា ខ្សែភាពយន្តនេះដើម្បីដឹងថានឹង មានអ្វីកើតឡើង។

“Grandma” រឿងមួយទៀតកើតនៅប្រទេសថៃ។ រឿងគឺចាប់ផ្តើមពីការលះបង់ ពេលវេលារបស់គាត់មកមើលថែ ចៅប្រុសនៅផ្ទះតែឯង។ ដូចរឿងដែលកើតឡើងរាល់ថ្ងៃ ដែលឪពុកម្តាយភាគច្រើនត្រូវទៅធ្វើការ ហើយទុកកូនឲ្យយាយតាជាអ្នកមើលថែ។  ចំណងមនោសញ្ចេតនាមួយនេះកាន់តែ ជិតស្និទ្ធរវាងយាយតានិងចៅ នៅពេលដែលក្មេងម្នាក់នោះ ត្រូវឪពុកម្តាយគេទុកចោល។

“Filming” រឿងទី៣នៅក្នុងខ្សែភាពយន្តនេះ វាមានលក្ខណៈកំប្លែងបន្តិច នៅកន្លែងថតកុន។ អ្វីដែលកាន់តែអស់សំណើចនោះ គឺពួកគេកំពុងថតរឿងខ្មោច ហើយមានរឿងចំលែកបាន កើតឡើងនៅក្នុងពេលថតនោះ។

ភាពភ័យខ្លាច លាយឡំជាមួយភាពសោកសៅ និងការសើចសប្បាយ នឹងធ្វើឲ្យខ្សែភាពយន្តនេះកាន់តែគួរអោយចង់មើល។ The Mirror 3D មានចាក់បញ្ចាំងចាប់ពីថ្ងៃទី ០៣ កុម្ភៈ នេះតទៅ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

សូមទស្សនា Trailor នៅទីនេះ៖