ជាងធ្វើរបង និងខ្លោងទ្វារវត្ត ផ្លោចបាត់ខ្លួនជាង ២០ថ្ងៃ ប្រទះឃើញ សពរលួយ សល់តែគ្រោងឆ្អឹង

កំពង់ស្ពឺ៖ សពបុរសម្នាក់ ដែលសន្និដ្ឋានថា ជាជាងធ្វើរបង និងខ្លោងទ្វារវត្តផ្លោច ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់រលួយ សល់តែគ្រោងឆ្អឹង នៅម៉ោងប្រមាណ ១៦៖០០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងដីឡូត៍មួយកន្លែង ក្រោយផ្ទះ ត្រូវចំណុចគីឡូម៉ែត្រលេខ៧៥ ផ្លូវជាតិលេខ៤៤ ភូមិផ្លោច ឃុំត្រពំាងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទី ម៉េង ហៅ ហឿន ម៉េង អាយុ៤៤ឆ្នាំ មុខរបរ ជាជាងសំណង់ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រពន្ធ ឈ្មោះ សុខ សារ៉ន អាយុ៤៥ឆ្នាំ មានកូន៤នាក់ ក្នុងបន្ទុក។

អ្នកភូមិបានបន្តទៀតថា នៅមុនពេលកើតហេតុ ទី ម៉េង នេះ បានទទួលធ្វើរបង និងខ្លោងទ្វារវត្តផ្លោច លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក៏បានខ្លួន មិនដឹងទៅណា ស្រាប់តែរំលងជាង២០ថ្ងៃ អ្នកភូមិម្នាក់ឈ្មោះ ស៊ិន ភក្តី បានប្រទះឃើញ ជនរងគ្រោះដេកស្លាប់នៅក្នុងដីឡូត៍ មួយរលួយសល់តែគ្រោងឆ្អឹង ហើយបាន រាយការណ៍ ជូននគរបាល។

ក្រោយពីមន្រ្តីជំនាញ មកពិនិត្យ រកឃើញថា ជនរងគ្រោះបានធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយយកខ្សែវល្លិចងកសម្លាប់ខ្លួន ហើយជនរងគ្រោះទំនង ជាផឹកស្រាស្រវឹងផង។

បើតាមក្រុមគ្រួសារ បានបញ្ជាក់ថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយក្រោយពិនិត្យសពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕