ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ​អាជីវករ​ខ្មែរ​​២នាក់ដែល​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ពាក់ព័ន្ធ​ករណីហិង្សា​នៅ​ផ្សារ​រុងក្លឿ ​ត្រូវ​​បាន​បញ្ជូន​​ពី​ស្រុក​អា
រ​ញ្ញ​ ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ខេត្ត​ស្រះ​កែវហើយ កាលពីវេលា​​ម៉ោង១០ ​និង៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​០៤ ​កុម្ភៈ ២០១៦ ​នេះ​ ។

ថ្វី​ត្បិត​​តែ​អ​គ្គៈ​កុងស៊ុល​ខ្មែរ​លោក​ប៊ុ​ន ​សុខ​វិបុល​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ តែ​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដែល​​​ចូល​ទៅ​ទំនាក់ទំនង​ការងារ​ជាមួយ​ភាគី​ថៃ​ បាន​ប្រាប់​ថៃ​ពេល​នេះ​ អគ្គ​​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ បាន​និង​​កំពុងធ្វើការ​លើ​បញ្ហា​នេះ​​ យ៉ាង​យកចិត្តទុកដាក់​ហើយ​ ។ ​ជុំវិញ​ សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​អាជីវករ​ខ្មែរ២នាក់​ អាជ្ញាធរ​ក្រុងប៉ោយប៉ែត​នឹងជួប​ជាមួយភាគីថៃ