ប្រតិភូ​គណៈ​កម្មក​ម្មការ​ទី​៧ រដ្ឋសភា​ចុះ​សិក្សា​ស្វែងយល់​ពី​វិស័យ​នានា​នៅ​ខេត្តបាត់ដំបង​

​លោក យ៉ែម បុញ្ញ​ប្ញ​ទិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ដឹកនាំ​ប្រតិភូ ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ លើ​វិស័យ​នានា ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ទី​៧​នៃ​រដ្ឋសភា ដោយ​គ្របដណ្តប់​ទៅលើ​មន្ទីរអប់រំ​យុវជន​និង​កីឡា មន្ទីរ​ធម្មការ និង​សាសនា មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តបាត់ដំបង​។ គណ​:​ប្រតិភូ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​ជួបពិភាក្សា​កា​ងារ​ជាមួយ លោក ច័ន្ទ សុផល អភិបាលខេត្ត តំណាង​ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​ជំនាញ​ក្នុង​សាលាខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ​នានា មួយចំនួន​ផងដែរ​។​

​ក្នុង​ដំណើរ​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៧ រដ្ឋសភា​ចុះ​សិក្សា​ស្វែងយល់​ពី​វិស័យ​នានា​នៅ​ខេត្តបាត់ដំបង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះបាន​បញ្ជាក់ថា​ការបន្ត​ចុះ​បំពេញបេសកកម្ម​របស់​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ដើម្បី​ស្តាប់​ស្ថានការណ៍​ពិត នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ គឺមាន​សារៈសំខាន់​ណាស់ ក្នុងការ​ពិនិត្យ​ប្រៀបធៀប រវាង​គោលនយោបាយ​ជាតិ និង​ការអនុវត្ត​ជាក់ស្តែង​នៅ​កម្រិត​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​ពន្យល់ថា ការចុះ​ត្រួត​ពិនិត្យមើល​ជាក់ស្តែង​ដល់​មូលដ្ឋាន គឺជា​ចំណែក​មួយ​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន និង​ការធ្វើកំណែទម្រង់​មូលដ្ឋាន លើសពីនេះ ការចុះ​ជួប​ផ្ទាល់​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ មន្ត្រីរាជការ​ទទួលបន្ទុក​តាម​មន្ទីរ ការិយាល័យ​ការងារ​រដ្ឋ​តាម​មូលដ្ឋាន គឺជា​ការលើកទឹកចិត្ត​មួយ​ដ៏​សំខាន់ ចំពោះ​មន្ត្រីរាជការ​មូលដ្ឋាន​ដែល​ទ្រាំ​តស៊ូ​នឹង​ការលំបាក ព្រមទាំង​ការខ្វះខាត ប៉ុន្តែ​បាន​ប្តេជ្ញាចិត្ត​ចូលរួម​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ពិតប្រាកដ​នៅតាម​មូលដ្ឋាន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា ក៏បាន​រាយការណ៍​ជូន​អង្គប្រជុំ​ពី​លទ្ធផល​ការងារ​សម្រេចបាន​កន្ល​ង​មក និង​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដែល​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរជំនាញ​តែង​សហការ និង​ជ្រោមជ្រែង​ជាមួយ​អាជ្ញាធរខេត្ត​ខិតខំ​ធ្វើ​ការងារ​បានសម្រេច​ជោគជ័យ ហើយនឹង​សហការគ្នា​ជំរុញ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជា​បន្តទៀត​។ បន្ទាប់ពី​កិច្ច​ពិភាក្សាគ្នា​បានបញ្ចប់ គណៈប្រតិភូ​គណៈកម្មកា​ទី​៧​នៃ​រដ្ឋសភា និង​ក្រុមការងារ​របស់​ខេត្តបាត់ដំបង បាន​ចុះ​ទស្សនកិច្ច និង​ត្រួត​ពិនិត្យមើល​នៅ​ទីកន្លែង​សំខាន់​នានា ដូចជា រមណីយដ្ឋាន​ប្រាសាទឯកភ្នំ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​បាត់ដំបង​ជាដើម​៕

12642448_1553934428254256_127005435494044161_n 12645217_1553934374920928_4314672170931892269_n10391493_1553934448254254_7912998460111748892_n​    ​