ប្ដី​តារា​កំប្លែង​កូរ៉េ​ត្រូវ​ជាប់​គុក ព្រោះ​ហ៊ាន​បៀតបៀន​ផ្លូវ​ភេទ​ប្រពន្ធ​មិត្តភ័ក្ដិ

ប្ដី​តារា​កំប្លែង​កូរ៉េ​ត្រូវ​ជាប់​គុក ព្រោះ​ហ៊ាន​បៀតបៀន​ផ្លូវ​ភេទ​ប្រពន្ធ​មិត្តភ័ក្ដិ

តុលាការ​ក្រុង​សេអ៊ូល​ខាង​ត្បូង​បាន​រក​ឃើញ​ថាស្វាមី​​របស់​តារា​កំប្លែង​កូរ៉េ Lee Kyung Sil ពិត​ជា​បាន​​បៀតបៀន​ផ្លូវ​ភេទ​ប្រពន្ធ​មិត្តភ័ក្ដិ​របស់​ខ្លួន​ពិត​​ប្រាកដ​មែន។

 

លោក Choi អាយុ ៥៩​ឆ្នាំ​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ចំនួន ១០ ខែ​និង​ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​រៀន​ថ្នាក់​អប់រំ​សម្រាប់​អ្នក​ទោស​បៀតបៀន​​ផ្លូវ​ភេទ​​ចំនួន ៤០​ម៉ោង។ ជន​រង​គ្រោះ​ដែល​ត្រូវ​លោក Choi បៀតបៀន​នោះ​បាន​ប្ដឹង​ជន​ល្មើស​រូប​នេះ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​សីហា​ឆ្នាំ​មុន ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​​អ្នក​ទាំង​២ និង​មនុស្ស ៧​នាក់​ផ្សេង​ទៀត​បាន​ផឹក​ស្រា​ជាមួយ​គ្នា។ ជន​រង​គ្រោះ​បាន​ប្រាប់​ថា លោក Choi ​បាន​​​បំពាន​​រាងកាយ​​នាង​កំឡុង​ពេល​ជូន​នាង​មក​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង ២​អធ្រាត្រ​។

 

ប្ដី​តារា​កំប្លែង​កូរ៉េ​ត្រូវ​ជាប់​គុក ព្រោះ​ហ៊ាន​បៀតបៀន​ផ្លូវ​ភេទ​ប្រពន្ធ​មិត្តភ័ក្ដិ

តុលាការ​បាន​ឲ្យ​ដឹង​ថា​លោក Choi នឹង​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទោស​ធ្ងន់​ធ្ងរ​​បាន​នោះ​ទេ ព្រោះ​លោក​ដឹង​ច្បាស់​ណាស់​​ថា​លោក​កំពុង​តែ​ប្រព្រឹត្ត​អ្វី​នៅ​ពេល​ហេតុការណ៍​នេះ​កើត​ឡើង បើ​ទោះ​បី​ជា​ពេល​នោះ​លោក​បាន​សេព​គ្រឿង​ស្រវឹង​ហើយ​ក៏​ដោយ។ តុលាការ​បាន​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​បាន​ព្យាយាម​សម្លាប់​ខ្លួន​បន្ទាប់​ពី​លោក Choi ប្រព្រឹត្ត​អំពើ​អបាយមុខ​នេះ​មក​លើ​រូប​នាង៕

 

ចុចអាន៖តួឯក​ស្រី “ជីវិត​នាង​ចាំង​គីម” បង្ហាញ​សម្រស់​ស្រស់​ស្អាត​គ្មាន​២​ក្នុង​វ័យ ៤៥​ឆ្នាំ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖koreatimes