សារព័ត៌មាន​ថ្មីៗ នឹង​យក​ព័ត៌មាន​ផ្ទា​ល់ពី​កិច្ចប្រជុំ​កំពូល US-ASEAN ពីសហរដ្ឋអាមេរិក

លោក សៅ ផល និស្ស័យ​ និពន្ធនាយករង​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ​នៃសារព័ត៌មាន​ថ្មីៗ​សារព័ត៌មាន​ថ្មីៗ​នឹង​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​នានា​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​សហរដ្ឋអាមេរិក​-​អាស៊ាន ដែល​ត្រូវ​រៀបចំ​ជា​លើកដំបូង​ដោយ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​តំបន់ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ សារព័ត៌មាន​ថ្មីៗ ជា​ស្ថាប័ន​តែមួយ​នៅ​កម្ពុជា ដែល​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជ្រើសរើស ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​នេះ​។​

​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ​នៃ​សារព័ត៌មាន​ថ្មីៗ នឹង​ចេញដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃទី​៨​ខែកុម្ភៈ​នេះ ទៅ​សហរដ្ឋអាមេរិក​រយៈពេល​២​សប្តាហ៍​។ នេះ​គឺជា​ដំណើរ​នៃ​ការយក​ព័ត៌មាន​ជាមួយ​ក្រុមអ្នកកាសែត​នៃ​ប្រទេស​សមាជិក​អាស៊ាន​នៅលើ​ទឹកដី​អាមេរិក ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស​អាមេរិក​។​

​នៅ​សហរដ្ឋអាមេរិក ក្រុម​អ្នកសារព័ត៌មាន​អាស៊ាន​សរុប​១៤​នាក់ នឹង​ផ្តើម​បេសកកម្ម​នៅក្នុង​ក្រុង​ហូ​ណូ​លូ​លូ​នៃ​រដ្ឋ​ហា​វ៉ៃ ដែល​នៅ​ទីនោះ​ពួកគេ​នឹង​ទស្សនកិច្ច​កន្លែង​សំខាន់​ពីរ គឺ​មជ្ឈមណ្ឌល​អប់រំ និង​ស្រាវជ្រាវ East West Center និង​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការសិក្សា​សន្តិសុខ​។ បន្ទាប់មក​ពួកគេ​នឹងធ្វើ​ដំណើរ​មក​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​ដើម្បី​ទស្សនកិច្ច​ទីកន្លែង​សំខាន់ៗ​មួយចំនួនទៀត មុននឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​«​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក​-​អាស៊ាន​» ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥-១៦ កុម្ភៈ​នៅ​តំបន់ Sunnylands​។​

​កិច្ចប្រជុំ​ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល US-ASEAN ដែល​រៀបចំ​ដោយ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​នោះ នឹងត្រូវ​បន្ត​ដោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ទៀតផង​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​