៩ ចំណុច ដែល​ស្ត្រីមាន​ផ្ទៃពោះ​ត្រូវតែដឹងមុន​ពេលឡើង​យន្តហោះ

ការ​មាន​ផ្ទៃពោះ ជាដំណាក់កាលមួយដែលស្ត្រីគ្រប់មាន​សេចក្តីសុខបំផុត ហើយ​ក៏ជាពេល​ដែល​លំបាក​បំផុតមុន​នឹងក្លាយជាអ្នកម្តាយ​របស់គេ។

ការវិឌ្ឍន៍ទារកក្នុងផ្ទៃជា​រៀង​រាល់ថ្ងៃ តម្រូវឲ្យ​អ្នក​យកចិត្តទុកដាក់ខ្លាំងបំផុត ទាំងពេល​ធ្វើដំណើរ ឬ​ធ្វើកិច្ចអ្វីមួយ។ សូម្បីតែ​ការធ្វើដំណើរ​តាម​ផ្លូវអាកាសក៏មិន​ត្រូវ​មើល​រំលងដែរ។

៩ ចំណុច ដែល​ស្ត្រីមាន​ផ្ទៃពោះ​ត្រូវតែដឹងមុន​ពេលឡើង​យន្តហោះ

ខាងក្រោមនេះ គឺជា​គន្លឹះ​មួយចំនួន​ដើម្បី​ជួយឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ ធ្វើដំណើរ​តាម​ជើងយន្ត​ហោះ​ប្រកបដោយ​ផាសុវត្ថិភាព៖

១. ពេល​វេលាដែលគួរ​​ធ្វើដំណើរ

ប្រសិនបើ​អ្នកមិន​ចង់ឲ្យមាន​ផលវិបាក​ គួរតែ​រងចាំឲ្យ​កូន​ក្នុងផ្ទៃមាន​អាយុ ៣៦សប្តហ៍សិន

២. ការប្រើខ្សែក្រវ៉ាត់

ក្នុងពេល​ធ្វើដំណើរ​តា​មយន្ត​ហោះ អ្នកត្រូវចង់ខ្សែក្រវ៉ាត់ស្ថិតនៅក្រោម​ពោះ​ និង​ត្រគាក នៅពេល​អង្គុយ។

៣. បរិភោគ​ទឹកឲ្យបាន​ច្រើន

ការផ្តល់ជាតិ​សំណើម​​តិច​អាច​បណ្តោល​ខ្សោះជាតិទឹកនៅក្នុងខ្លួន ដូច្នេះ អ្នក​គួរតែ​បរិភោគ​ទឹក​ឲ្យបាន​ច្រើន ​ដើម្បី​ទប់ស្តាត់ផល​ប៉ះពាល់ផ្សេងៗ។

៤. ជៀសវាង​អាហារ​ និងទឹកភេសជ្ជៈដែលមាន​ជាតិអាស៊ីត

ទាំង​មុនពេល​ហោះហើយ នឹង​ក្នុង​កំឡុង​ពេល​ហោះហើរ ហាម​ញ៉ាំ​អាហារ ឬផឹក​ភេជ្ជសៈដែលមាន​ជាតិ​អាស៊ីត ព្រោះវា​អាច​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួលក្នុងខ្លួន ជាពិសេស កាហ្វេ, តែ និងភេជ្ជសៈប៊ូវ​កំលាំង​មួយចំនួន​ទៀត។

៥. ធ្វើដំណើរ​តាម​យន្តហោះ​ធំ ប្រសើរ​ជើងយន្តហោះតូច

កុំធ្វើដំណើរ​តាមជើងយន្តហោះតូច​ឲ្យសោះ ព្រោះវា​មិន​អាចផ្គត់ផ្គង​អុកស៊ី​សែន​បាន​គ្រប់គ្រាន់នៅពេ​លដែល​យន្ត​ហោះកាន់តែ​ខ្ពស់។

៦. ពិគ្រោះជាមួយគ្រូពេទ្យមុនពេល​ធ្វើដំណើរ

ក្រុម​ហ៊ុន​អាកាសចរណ៍​ទាំងអស់សុទ្ធតែ​បាន​ណែនាំ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ទៅ​ពិគ្រោះជា​មួយនឹង​គ្រូពេទ្យ​ជា​មុន​សិន ដើម្បី​ការពារកុំឲ្យមាន​បញ្ហា​ក្នុងពេ​លធ្វើដំណើរ។

៧. កុំអង្គុយយូរពេក

កុំ​អង្គុយ​យូរពេក ត្រូវ​ងើប​ឈរខ្លះ ឬ​ឧស្សាហ៍ធ្វើចលនាពន្លាជើង ​ដើម្បី​កុំ​ឲ្យមាន​អាការយៈស្ពិត​ ឬហើមជើង។

៨. អ្វីដែលអ្នក​ត្រូវតែចាំកុំភ្លេច

ត្រូវរក្សារបាយការណ៍​ដែល​ធានា​រ៉ាប់រង​សង្គ្រោះ​បន្ទាន់ដោយ​វេជ្ជបណ្ឌិត និង​ទំនាក់​ទំង​លម្អិត​ក្នុងការ​ប្រើប្រាស់ថ្នាំ ដើម្បី​ងាយ​ស្រួល​ពេល​ជួប​បញ្ហា​​ភ្លាមៗ។

៩. ពេល​វេលា​ដែលអ្នក​គួរតែ​ផ្អាកការ​ធ្វើដំណើរ

អ្នក​គួរតែ​ពន្យាពេល​ធ្វើដំណើរ​ ប្រសិន​បើមាន​ហានិភ័យដូចជា បញ្ហា​ជំងឺ​ទឹកនោមផ្អែម, សម្ពាធឈាមឡើង​ខ្ពស់, ភាព​ខុស​ប្រក្រតី ឬហូរ​ឈាម​ចេញ​តាម​ទ្វារមាស...៕

 

ដោយ៖ Senghong

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៩ ចំណុច ដែល​ស្ត្រីមាន​ផ្ទៃពោះ​ត្រូវតែដឹងមុន​ពេលឡើង​យន្តហោះ