​រយៈពេល​២​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​

ស្វាយរៀង:  ជនសង្ស័យ​ចំនួន​៨​នាក់ ត្រូវបាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន ខេត្តស្វាយរៀង បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រោយ ពេល ដែល​សមត្ថកិច្ច​ស្រាវជ្រាវ និង​បង្ក្រាប​មុខសញ្ញា ក្រុម​ជនសង្ស័យ ទាំង​៨​នាក់​នោះ អស់​រយៈពេល​២​ថ្ងៃ កន្លងមក​។​

​លោក​វរៈសេនីយ៍ត្រី ហែម សាបាន ស្នងការរង​នគរបាល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ជា​បុរស ទាំង​៨​នាក់​នោះ រួមមាន​៖ ១.​ឈ្មោះ ភោគ សុរ៉ា​ឌី (​ហៅ ចិន​) អាយុ ២៨​ឆ្នាំ មុខរបរ​ជាងកាត់ដេ​រ មាន​ទីលំនៅ នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​-​ខេត្តស្វាយរៀង​, ២.​ឈ្មោះ ផាត់ ញ៉ូ​ក (​ហៅ​ម៉ៅ​) អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ សំណង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្នួល ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តស្វាយរៀង​, ៣.​ឈ្មោះ សុខ មករា (​ហៅ​គោ​) អាយុ ២២​ឆ្នាំ មុខរបរ​ជាងកាត់ដេ​រ​។ ៤.​ឈ្មោះ សុខ វណ្ឌី (​ហៅ​វ៉េ​) អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ , ៥.​ឈ្មោះ សុខ វណ្ឌី (​ហៅ ប៊ិន​) អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ អ្នក​ទាំង ៣​នាក់​នេះ មាន​ទីលំនៅ នៅ​ភូមិ​វាល​យន្ត សង្កាត់​-​ក្រុង​-​ខេត្ត ស្វាយរៀង​។ ៦.​ឈ្មោះ ហាយ ភា​រិ​ន អាយុ ២៥​ឆ្នាំ និង ៧.​ឈ្មោះ សូ ហម (​ហៅ​ក្រហម​) អាយុ ២៦​ឆ្នាំ​។ អ្នក​ទាំងពីរ មាន​ទីលំនៅ ភូមិ​ថ្នា ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង ជាមួយគ្នា​។ ៨.​ឈ្មោះ មាស សុខ​គី​យ៉ា អាយុ ២៩​ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ នៅ​ភូមិ​រោងបន្លែ សង្កាត់​-​ក្រុង​-​ខេត្តស្វាយរៀង​។

​ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច ដកហូត​បាន នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ចំនួន​៩​កញ្ចប់ (​ក​ញ្ចា​ប់​ធំ​១​កញ្ចប់ និង​៨​កញ្ចប់​តូច​) ទម្ងន់ ៤,៤ ក្រាម​, ប្រាក់​ខ្មែរ ២.៤៦៧.០០០​រៀល​, ប្រាក់​អាមេរិក ៤០ ដុល្លារ​, ទូរស័ព្ទដៃ​៤​គ្រឿង​, ម៉ូតូ​២​គ្រឿង​, ស្នាប់ដៃ​១, មេសោ​១, នាឡិកាដៃ ២​គ្រឿង​, ខ្សែ​លោហ​ពណ៌​ក្រហម​១​ខ្សែ​, អត្តសញ្ញាណប័ណ្ណ និង​សំភារៈប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​

​លោក​បាន​បន្តទៀតថា​៖ ឆ្លងតាម​ការពិនិត្យ លើ​កំណត់ហេតុ ធ្វើតេស្ត​ទឹក​ម៉ូត និង​ចម្លើយសារភាព របស់​ជនសង្ស័យ និង​វត្ថុតាង ដែលមាន​នៅក្នុង​សំណុំរឿង បង្ហាញ​ឲ្យ​ឃើញថា​៖ ឈ្មោះ ផាត់ ញូ​ក​, ឈ្មោះ ភោគ សុរ៉ា​ឌី​, ឈ្មោះ សុខ មករា​, ឈ្មោះ មាស សុខ​គី​យ៉ា ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​។ ឈ្មោះ សុខ វណ្ឌី (​ហៅ​វ៉េ​), ឈ្មោះ សុខ វណ្ឌី (​ហៅ​ប៊ិន​) ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន (​មិន​រាងចាល​), ឈ្មោះ ហាយ ភា​រិ​ន ជា​មុខសញ្ញា​ជួញដូរ គ្រឿងញៀន​យ៉ាងសកម្ម ក្នុង​ខេត្តស្វាយរៀង​, ឈ្មោះ​សូ ហម ជា​អ្នក​គំនិត​ក្នុង​ការជួញដូរ គ្រឿងញៀន​ជាមួយ​ឈ្មោះ ហាយ ភា​រិ​ន កាលពី​ថ្ងៃទី​២ និង​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ក្រុង​ស្វាយរៀង​។ បទល្មើស​ដែលមាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៤២ និង ៤៥​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕V/S

​រយៈពេល​២​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​

​រយៈពេល​២​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​

​រយៈពេល​២​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​