លោក​សាយ ហាក់ ៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បញ្ចប់​ ​តួនាទី​លោក​ញឹក ប៊ុនឆៃ​

ភ្នំពេញ: លោក​សាយ ហាក់ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានប្រកាសថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បញ្ចប់​​តួនាទី​លោក​ញឹក ប៊ុនឆៃ អនុប្រធាន​​ទី​២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួមទាំង​មន្ត្រី​មួយចំនួន​ដែល​លោក​ញឹក ប៊ុនឆៃ ទៅ​បង្កើតគណបក្សនយោបាយ​ថ្មី​។

​លោក​បាន​បញ្ជាក់ថា បើទោះបី​​ក្រុម​លោក​ញឹក ប៊ុនឆៃ មិន​លាឈប់​​ដោយ​ខ្លួនឯង​ក៏ដោយ ក៏​គណបក្ស​​បញ្ចប់​តួនាទី​ពួកគាត់​ដែរ​។​
​ការបញ្ជាក់​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត នៅ​រសៀល​​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

​លោក​សាយ ហាក់ បាន​អះអាងថា​​ក្រុម​លោក​ញឹក ប៊ុនឆៃ ចេញទៅ​បង្កើត​គណបក្ស​ថ្មី ជា​សិទ្ធិ​របស់គាត់​​ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​​មានការ​បែកបាក់​ទេ បែកបាក់​តែ​បុគ្គល​មួយចំនួន​តែប៉ុណ្ណោះ​៕​